Connect with us

KPT+

រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត

បានផុស

នៅ

យោងតាមរបាយការណ៍បញ្ចាក់ថា ស្តេចស៊ុលតង់ទី ២៩ នៃប្រទេសព្រុយណេ Hassanal Bolkiah មានរថយន្តជាង ៧ពាន់គ្រឿងពីក្រុមហ៊ុនផលិតដែលមានតម្លៃថ្លៃបំផុត។ ទោះជាយ៉ាងនេះក្តី ចំនួនពិតប្រាកដមិនត្រូវបានគេដឹងច្បាស់នោះទេ ដោយសារស្តេចស៊ុលតង់ ចូលចិត្តលាក់កំបាំងពីមហាជនជាខ្លាំង។

ដោយឡែកខាងក្រោមនេះ គឺជារថយន្តដ៏កម្រ និងថ្លៃបំផុតទាំង ៥ របស់ទ្រង់ ដែលត្រូវបានគេស្គាល់ថា​ជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្សត្រប្រទេសព្រុយណេ។

១ រថយន្ត Bentley Dominator

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីមួយក្នុងបញ្ជីគឺ Bentley Dominator ដែលផលិតក្នុង​ឆ្នាំ ១៩៩០។ អ្វី​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កម្រ​មាន​គឺ Bentley មិន​ដែល​ផលិត​រថយន្ត SUV ក្នុង​ឆ្នាំ​នោះ​ទេ។ យោងតាមក្រុមហ៊ុន Motor Biscuit គ្មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ណា​ហ៊ាន​ចំណាយប្រាក់រាប់លានក្នុងការស្រាវជ្រាវ និង​អភិវឌ្ឍន៍​សម្រាប់​រថយន្តដែលនឹងមិនលក់ត្រឡប់មកវិញនោះទេ។ប៉ុន្តែយោងទៅតាម Bentley Spotting ស្ដេច​ស៊ុលតង់​ហ៊ាន​ចាយលុយ​ ផលិត​សរុបចំនួន ៦ គ្រឿង ​ខណៈ​មួយ​គ្រឿង​មាន​តម្លៃ​ប្រហែល ៤.៦លានដុល្លារអាមេរិក។ ការទិញតម្លៃរាប់លានដុល្លាររបស់​ស្ដេចស៊ុលតង់​ ពិតជា​បាន​ជួយ​សង្គ្រោះ Bentley ពីការក្ស័យធន​នៅ​ពេល​នោះ រថយន្តប្រភេទ SUV ទាំងនេះ​បាន​ក្លាយ​ជា​ពាក្យ​មាន​ន័យ​ដូច​នឹង​រាជវង្ស​របស់​ព្រុយណេ ហើយនៅតែត្រូវបានរចនាឡើង​ជា​ពិសេស​សម្រាប់​សែ​រាជវង្ស​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

២ រថយន្ត Ferrari Testarossa F90 Speciale

នៅឆ្នាំ ១៩៨៨ គំរូ F90 ចំនួន៦ត្រូវបានផលិត និងលក់ទៅឲ្យ​ស្តេច​ស៊ុលតង់ ព្រមទាំងក្រុមគ្រួសាររបស់ទ្រង់​។ យោង​តាម​បទសម្ភាសន៍​ជាមួយ Speedholics លោក Enrico Fumia ដែលជា​នាយករង​នៃ Pininfarina នៅពេលនោះត្រូវបាន​ទាក់ទង​ដោយព្រះអង្គម្ចាស់ Jefri ដែលជា​ប្អូនប្រុស​របស់​ស្តេច​ស៊ុលតង់។ ទ្រង់​បាន​បញ្ចា​​ឲ្យ​​ផលិត​តាម​ចិត្ត និង​បាន​ផ្ដល់​ប្រាក់​មួយ​ចំនួន​ ដែល​មិន​អាច​បដិសេធ​បាន​។ គម្រោងនេះត្រូវបានគេសន្មត់ថា​ធ្វើឡើងដោយ​សម្ងាត់ ហើយ​លោក Fumia មាន​ការ​ស្ទាក់ស្ទើរ​ក្នុងការ​ផលិត​ដោយគ្មានចំណេះដឹង​របស់ Ferrari ប៉ុន្តែនៅ​ទីបំផុត​លោក​​យល់​ព្រម​ធ្វើគម្រោង​អាថ៌កំបាំង​នេះដោយ​ស្ងាត់ស្ងៀម និង​សាកល្បង​ក្នុង​ពេល​យប់​ បន្ទាប់​មក​បាន​បញ្ជូន​ចេញ​ទៅ​ប្រទេស​ព្រុយណេ​ក្នុង​យានដ្ឋាន​របស់​ស្ដេច​ស៊ុលតង់។ ក្រោយមក​ ទើប​លេច​ព័ត៌មាន​លម្អិត​របស់វា​ចេញមក តែនៅក្នុងឆ្នាំ ២០០៥ ដែលជិត១៨ឆ្នាំ បន្ទាប់​ពី​រថយន្ត​ត្រូវ​បាន​ផលិត។

៣ រថយន្ត BMW Nazca M12

រថយន្ត​បដិវត្តន៍​មួយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន BMW គឺជា​រថយន្ត​ទំនើប​ដែល​មាន​គំរូ​ដើម​ក្រោម​កម្មសិទ្ធិ​របស់​ស្លាក​សញ្ញា។ ប៉ុន្តែ​ស្ដេច​ស៊ុលតង់មានផែន​ការ​ធំ​ចង់បាន​រថយន្ត​មកជា​កម្មសិទ្ធិ។ យោង​តាម ​​Slashgear ទ្រង់​ទៅជួប Italdesign ដែលជា​ស្ទូឌីយោ​ដ៏​ល្បីល្បាញ​ទទួលខុសត្រូវ​លើ​ការ​រចនា​រថយន្ត ដើម្បីប​ង្កើតកំណែ​សម្រាប់​ទ្រង់។យ៉ាងណាមិញ គេ​មិន​ច្បាស់​ថា​មាន​ប៉ុន្មាន​ម៉ូដែល ឬ​លេខ​នៃ Nazca M12 ដែល​ស្ដេច​ស៊ុលតង់​​មានរថយន្ត​នេះ​ឡើយ​។

៤ រថយន្ត​ McLaren F1 LM

McLaren F1 LM មិនត្រឹមតែជារថយន្តទំនើបប៉ុណ្ណោះទេ វាមានប្រវត្តិខ្លះៗផងដែរ។ F1 LM មានតែ៥កំណែ​ប៉ុណ្ណោះ ហើយវា​ត្រូវបានបង្កើតឡើង ដើម្បីគោរពដល់រថយន្តប្រណាំង F1 ចំនួន ៥ ដែលបាន​បញ្ចប់​ការប្រណាំង​ក្នុង ឆ្នាំ ១៩៩៥ រយៈពេល ២៤ម៉ោង នៃ Le Mans ប្រទេសបារាំង។ ប៉ុន្តែស្ដេច​ស៊ុលតង់​បាន​ទិញ៣គ្រឿង ​ក្នុង​ចំណោម​៥ ខណៈវានៅ​សល់​តែ​២គ្រឿង​ សម្រាប់​អ្នក​ទិញ​ផ្សេង​ទៀត។ Slash Gear បាននិយាយថា យោងតាម ​​McLaren រថយន្តទំនើបទាំងនេះ ​ត្រូវបានរចនាឡើងឲ្យ​ជិតទៅនឹងរថយន្ត​ប្រណាំង GTR តាមដែលអាចធ្វើបាន ជាមួយនឹងការកែប្រែ​អប្បបរមា​ដើម្បីធ្វើឲ្យ​វា​ស្របច្បាប់​សម្រាប់​ការបើកបរនៅលើផ្លូវ។ យានជំនិះ​​​ដ៏​កម្រ​បំផុត​មួយ​នៅក្នុង​ពិភពលោក នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​តម្លៃ​បំផុត​មួយ​ផង​ដែរ។ McLarens មួយក្នុងចំណោម McLarens ដែលអាចរកបានទាំងនេះ​ ត្រូវ​បាន​លក់​នៅ Monterey Car Week ឆ្នាំ២០១៩ នៃរដ្ឋ California ក្នុងតម្លៃ១៩ លានដុល្លារអាមេរិក ដែល​មាន​ន័យ​ថា ​ការប្រមូល F1 LM របស់ស្តេចស៊ុលតង់ ប្រហែល៦០ លានដុល្លារ។

៥ Ferrari F40

Ferrari F40 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា Ferraris ដ៏​ល្អ​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន ប៉ុន្តែ Ferrari F40 LM គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ថ្មី​ទាំង​ស្រុង វា​ត្រូវ​បាន​គេ​គិត​ថា ​ជា​រថយន្ត​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​រថយន្ត។ យោងតាមក្រុមហ៊ុន Monochrome Watches បញ្ចាក់​ថា ​​ផលិត​តែ ១៩ ម៉ូដែល​តែ​ប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ស៊ុលតង់ត្រូវបានគេនិយាយថា ជាម្ចាស់ F40s និង F40 LMs មួយចំនួន ហើយថែមទាំងបានរចនាវា​យ៉ាងពិសេស ។ ក្នុងចំណោម F40s ដែល​ទ្រង់​បានបញ្ជាទិញ ២គ្រឿង ​ត្រូវបានគេនិយាយថា ត្រូវបានដឹកជញ្ជូនទៅកន្លែងផ្សេងក្រៅពី​ព្រុយណេ ខណៈដែលគ្រួសាររាជវង្សចង់រក្សារថយន្តទំនើបរបស់ពួកគេ នៅជុំវិញពិភពលោក​ ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើដំណើរ​តាមរថយន្តណាមួយ។ ​ទន្ទឹមគ្នា​នេះ ​គេ​មិន​ដឹងថាតើ​រាជា​អង្គនេះ​មាន F40s សរុប​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែតាមការ​ប៉ាន់ប្រមាណ ​ទ្រង់​អាច​មាន​ចន្លោះ​ពី ៧ ទៅ១០គ្រឿង មានតម្លៃ៥លានដុល្លារឯណោះ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រៅពីជាព្រះមហាក្សត្រ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់កាន់តំណែងធំៗ ៤ ផ្សេងទៀត

ចុចអាន៖មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម