KPT+
មនុស្សស្រី៥ប្រភេទដែលប្រុសៗឮហើយខ្លាចរអាក្នុងការរួមជីវិតជាមួយ
មនុស្សប្រុសម្នាក់ៗធម្មជាតិចារមក ឱ្យសង្វាតរឿងស្នេហាជាងមនុស្សស្រីក៏ពិតមែន ប៉ុន្តែចូលដល់រឿងគូជីវិត គេបែរជាប្រុងប្រយ័ត្នខ្ពស់ជាងភាគីនារី។
ប្រុងប្រយ័ត្នណាស់ ហើយគិតណាស់មុនពេលសម្រេចចិត្តរកម្តាយឱ្យកូនៗខ្លួន។ មនុស្សស្រី៥ប្រភេទនេះ គេតែងតែព្យាយាមជៀសវាងជានិច្ច មិនថាកាលៈទេសៈណាក្តី៖
១ មានលុយកាក់ច្រើន តែមិនគោរពគូជីវិត
មនុស្សស្រីកូនអ្នកមាន មិនប្រាកដថានាំមកនូវសុភមង្គលឡើយ។ បុរសជាច្រើនដឹងរឿងនេះ។ ប្រសិននាងមានកិរិយាល្អ ចេះគោរពគ្នាមានទៅអី តែប្រសិននាងទំនើង ហើយម៉ែឪកាន់ជើងទៀត រៀបការនៅមិនចុះសម្រុងគ្នា លែងវិញក៏មិនបានខ្លាចខូចមុខ ត្រូវបង្ខំឱ្យទ្រាំរស់ក្នុងកម្មលោកិយ៍ ជារឿងដែលប្រុសៗឮហើយកាលណា ព្រឺសម្បុរខ្លាចស្មាលា ខំប្រវាសជៀសឱ្យបាន។ មានតែប្រភេទបុរសបញ្ញើក្អែកដែលមិនមានជំនឿលើខ្លួនឯងថា មានសមត្ថភាពអាចរកបាយហូបទាល់តែសោះ ទើបអាចទ្រាំនឹងភរិយាកូនអ្នកមានដែលមិនគោរពប្តី មិនឱ្យតម្លៃញាតិប្តី មើលងាយប្រទេចផ្តាសាព្រឹកល្ងាច ព្រោះរស់ដោយសារលុយប្រពន្ធឬគ្រួសារខាងប្រពន្ធ។
២ មនុស្សស្រីស្រវឹង និងដើរហើរដាច់យប់
គ្មានការរើសអើងរឿងដើរហើរទេ រវាងភេទទំាង២ក្នុងសម័យកាលនេះ តែនិយាយពីភរិយានិងម្តាយដែលដើរចោលប្តីសី ឬនាំតែប្តីដើរលេងដូចយុវវ័យ ឬនាំគ្នាផ្តុំផឹកស៊ី ស្រវឹងដេកដួលរបូតសារ៉ុង ស្អុយខ្លួនតតាត់មិនស្គាល់ថ្ងៃណាជាថ្ងៃណី មិនចេះធ្វើការងារ មិនមានវិន័យ មិនគោរពខ្លួនឯង ជានរក៩ជាន់ដែលមនុស្សប្រុសគ្រប់គ្នាមហាខ្លាច និងប៉ងជៀសឱ្យខាងតែបាន មិនថានាងនោះស្អាតកម្រិតណា និងមានយ៉ាងណាក្តី។
៣ មនុសុ្សស្រីលេងល្បែង
ស្រីស្អាតជាស្តេចល្បែងជាច្រើនមកហើយ ដែលប្រុសៗគ្រវីក្បាលក្នុងការកែលម្អនាង។ ចុងក្រោយរស់នៅជាមួយនារីងប់ល្បែង ប្តីម្នាក់ៗបានត្រឹមអាប់យសឈ្លោះញាតិ ខូចអាជីព ព្រោះបំណុលដែលនាងសាង និងចរិតនាងដែលប៉ះពាល់ខ្លាំងលែងមានគេណាចង់រាប់អាន។
៤ មនុស្សស្រីពុតត្បុត
មនុស្សស្រីដែលស្គាល់តែញាតិខាងខ្លួន កំណាញ់ខាងប្តី នាំមកជារឿយៗនូវទំនាស់ក្នុងគ្រួសារ រហូតដល់ប្តីត្រូវវឹកវរ និងរស់មិនសុខព្រោះម្ខាងជាញាតិម្ខាងជាប្រពន្ធ។ ស្ត្រីដែលអាណិតស្រលាញ់ប្តីមិនដែលផ្ទុកអម្រែកនេះលើស្មាគេម្នាក់ឯងទេ នាងតែងតែជួយរែកពុនធ្ងន់ស្មាសងខាងនេះ ទើបជាមនុស្សស្រីដែលបុរសទំាងឡាយស្រវាចាប់យក។
៥ មនុស្សស្រីពូកែឈ្លោះ
មនុស្សខ្លះមានកំណើតពូកែជេរ និងរករឿងឈ្លោះផ្អើលភូមិនមិនដែលញញើតអ្នកណាឡើយ។ ហើយបើបានជាមានប្តីមានយសសក្តិទៀតកាន់តែឡើងចាងឈ្លោះកាងពេញវាល។ ប្រសិនបើមិនជឿពាក្យចាស់ថា ស្រលាញ់ប្រពន្ធឱ្យមើលម្តាយ ហើយទទួលយកស្រីស្អាតឡាំំយ៉ងមកក្បែរជីវិត មនុស្សប្រុសនោះ រួមទំាងកូនៗផងនឹងត្រូវរងកម្មលោកិយ៍គ្មានថ្ងៃភ្លឺស្វាងនឹងគេជាដរាប។
អញ្ចឹងមែនអត់ប្រុសៗ?
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល
ចុចអាន៖ បុរសៗឆ្លាតវៃពេក អាចបង្កើតកំហុសជាមួយស្ត្រីដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


