ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល

Published

on

ជីវិតនៅលីវ និងជីវិតមានគូ មិនដូចគ្នានោះទេ។ ពេលនៅលីវអ្នកមានទម្លាប់ផ្សេង ហើយពេលមានគ្រួសារក៏មានទម្លាប់ផ្សឹង។ ទម្លាប់ខ្លះ អ្នកមិនគួរយកមកប្រើក្នុងជីវិតអាពាហ៍ពិពាហ៍ទៀតទេ ព្រោះពេលអ្នកក្លាយជាប្ដីប្រពន្ធ បើមិនចេះចោលចរិតចាស់មិនល្អខ្លះ នោះគ្រួសាររបស់អ្នកមិនអាចសាងសុភមង្គលបានឡើយ។

ការដើរលេង

បើដើរលេងជាលក្ខណៈគ្រួសារ មានប្ដី មានប្រពន្ធទៅជាមួយគ្នា វាមិនខុសទាស់អីទេ។  ប៉ុន្តែការដើរលេងតែឯងៗ មិនយកប្ដី ឬប្រពន្ធទៅជាមួយ គួរបោះបង់ចោលហើយ ព្រោះអ្នកមិនមែននៅខ្លួនមួយដូចមុន។ អ្នកណាចង់ដើរទៅណា ក៏ដើរទៅ ស្រេចតែគេចុះ តែចំពោះអ្នក អ្នកមានប្ដី ឬប្រពន្ធរង់ចាំនៅផ្ទះ ដូច្នេះកុំខំតាមគេពេក។

អារម្មណ៍ឆេវឆាវ

អារម្មណ៍មនុស្ស សុទ្ធសឹងតែចេះខឹង និងឆេវឆាវដូចគ្នា។ ប៉ុន្តែពេលអ្នករៀបការហើយ ត្រូវតែកាត់បន្ថយអារម្មណ៍កំហឹង ព្រោះអ្នកមិនអាចជះភាពច្រឡោតគ្រប់ពេល ទៅប្ដី ឬប្រពន្ធអ្នកនោះឡើយ។ ជីវិតមានគ្រួសារទាមទារឱ្យមានការអត់ធ្មត់ សង្កត់ចិត្ត ចំពោះគ្នាណាស់ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

ការចំណាយ

រឿងលុយកាក់ បើពេលនៅម្នាក់ឯងអាចចំណាយយ៉ាងម៉េចក៏បាន ចាយមួយថ្ងៃ រកមួយថ្ងៃក៏បាន វាគ្មានអីត្រូវខ្វល់ទេ ព្រោះខ្លួនតែមួយ។ ប៉ុន្តែពេលរៀបការរួច អ្នកមានគ្រួសារដែលត្រូវផ្គត់ផ្គង់ ថ្ងៃក្រោយនឹងមានកូនជាបន្ទុកបន្ថែមទៀត ដូចនេះត្រូវការលុយច្រើន។ បែបនេះហើយ អ្នកត្រូវចេះរៀបចំការចំណាយ និងចេះសន្សំសម្រាប់គ្រួសារ មិនមែនរស់មួយថ្ងៃដើម្បីតែមួយថ្ងៃដូចមុននោះទេ។

ការប្រចណ្ឌ

ការប្រចណ្ឌហួសហេតុ អង្គុយចាំតែរករឿងគ្នា មានចំពោះតែស្នេហានៅបែបក្មេងៗប៉ុណ្ណោះ។ ពេលក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ មិនគួរណាប្រើភាពប្រចណ្ឌរករឿង គ្មានហេតុផលដូចកាលជាសង្សារនឹងគ្នាឡើយ។ យ៉ាងណាពេលនេះ អ្នកជាស្វាមីភរិយានឹងគ្នា ត្រូវជឿទុកចិត្តគ្នាបែបមនុស្សចាស់ទុំ។ មួយទៀតសោត ការប្រចណ្ឌជ្រុលហួសហេតុ វានាំតែឈ្លោះប្រកែក និងខាតពេលវេលាធ្វើការរកស៊ីប៉ុណ្ណោះ។

ការរាប់អានមិត្តភក្តិ

គ្មានប្ដី ឬប្រពន្ធណាហាមឃាត់គ្នាមិនឱ្យរាប់អានមិត្តភក្តិនោះឡើយ ប៉ុន្តែមិត្តខ្លះ នាំតែរឿង បបួលតែប្រពន្ធគេដើរផ្សារ ទិញនេះទិញនោះមិនឈប់ បបួលតែប្ដីគេដើរស៊ីផឹកដាច់យប់ ចូលខារ៉ាអូខេ ធ្វើឱ្យតែប្ដីប្រពន្ធគេមានរឿង ឈ្លោះទាស់ទែងគ្នា មិនមានប្ដីណា ប្រពន្ធណា ចង់ឱ្យដៃគូខ្លួនទៅរាប់អានមនុស្សបែបហ្នឹងនោះទេ។ មិត្តភក្តិល្អ តែងតែនាំរឿងល្អ ប៉ុន្តែបើមានមិត្តនាំបញ្ហាបែបនេះ គួរកុំមានអីល្អជាង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveaboutdotcom

ចុចអាន៖ ៣យ៉ាង​ធំៗ បង្ហាញថា ​បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង

ចុចអាន៖ សិល្បៈ​ជីវិត ដោះស្រាយជាមួយនឹងដំណាក់កាល​បែកបាក់ឬលែងលះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services