KPT+
កំពូលមេដឹកនាំមានបំផុតលើលោកជាប្រធានាធិបតីរុស្ស៊ី ទី២គឺ…
ថ្ងៃនេះ កម្ពុជាថ្មី ផ្លឹស នឹងបង្ហាញមុខប្រធានាធិបតីឬប្រមុខរដ្ឋដែលជាមហាសេដ្ឋីនាំមុខគេលើលោកនាដើមឆ្នាំ ២០២១ មកជូនអ្នកអានបានដឹង។ ប៉ុន្តែអត្ថបទនេះមិនរាប់បញ្ចូលកំពូលមេដឹកនាំអ្នកមានៗដែលមកពីខ្សែរាជវង្សនោះទេ (ស្ដេចថៃ ស្ដេចព្រុយណេ ស្ដេចអារ៉ាប៊ីសាអូឌីត។ល។) ។
តើមេដឹកនាំរូបណា ជាអ្នកមានជាងគេលើពិភពលោកក្នុងឆ្នាំនេះ?
១. ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

ទ្រព្យសម្បត្តិសុទ្ធពិតប្រាកដរបស់មេដឹកនាំរុស្ស៊ីពុំមានសារព័ត៌មានណាមួយចុះផ្សាយឱ្យច្បាស់ឡើយ។ ប៉ុន្តែបើយោងតាមគេហទំព័រ FOX BUSINESS បានប៉ាន់ស្មានថា ពូទីន មានទ្រព្យប្រមាណពី ៧០-២០០ ពាន់លានដុល្លារអាមេរិក។
២. មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

គីម ជុងអ៊ុន ត្រូវបានសារព័ត៌មាន Celebrity Net-worth ចាត់ជាមេដឹកនាំមានលំដាប់ទី២ បន្ទាប់ពី ពូទីន ដោយទ្រព្យសម្បត្តិសរុបប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។
បើប្រៀបធៀបទៅនឹងមេដឹកនាំនយោបាយដទៃទៀត ព័ត៌មានផ្ទាល់ខ្លួនអំពីលោក គីម ជុងអ៊ុន មិនសូវមានមហាជនបានដឹងនោះទេ ប៉ុន្តែប្រមុខរដ្ឋរូបនេះនៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោកទាក់ទិននឹងទ្រព្យធនរបស់លោក។
៣. ប្រធានាធិបតីចិន លោក ស៊ី ជីនពីង

មេដឹកនាំរូបនេះជាប់ជាបុគ្គលមានឥទ្ធិពលជាងគេលើលោកកាលពីឆ្នាំ ២០២០ កន្លងទៅ។ ទ្រព្យសម្បត្តិរបស់លោក ស៊ី គ្មាននរណាដឹងច្បាស់ទេ ពីព្រោះព័ត៌មានផ្ទាល់ខ្លួននានាត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនីសចិន CCP ។ យ៉ាងណាក្ដីបើតាមប្រភពពី Quora ចុះផ្សាយថា គ្រួសារលោក ស៊ី ជាម្ចាស់ទ្រព្យប្រមាណជា ១.៧ ពាន់លានដុល្លារអាមេរិកជាង ១០ ឆ្នាំមកហើយ។ ឆ្នាំ ២០១៥ សារព័ត៌មាន Spearswms រាយការណ៍ថាប្រធានាធិបតីចិនរូបនេះ មានទ្រព្យប្រមាណ ១០០ លានដុល្លារប៉ុណ្ណោះ។
រហូតមកទល់ឆ្នាំ ២០២១ របាយការណ៍ពី Quora ថា លោក ស៊ី មានប្រាក់ប្រហែល ១.៥១ ពាន់លានដុល្លារអាមេរិក។ ប្រភពដដែលបន្តថា លោកស៊ី ពុំត្រូវបានច្បាប់អនុញ្ញាតឱ្យធ្វើវិនិយោគនានានោះឡើយ។ ដូច្នេះចំណូលទាំងអស់សុទ្ធសឹងជា ប្រាក់ខែប្រធានាធិបតី ដែលក្នុងមួយឆ្នាំលោកទទួលបានប្រមាណ ១.៥ លានដុល្លារអាមេរិក។
៤. ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន

សារព័ត៌មាន Popularbio រាយការណ៍នៅចុងឆ្នាំ ២០២០ ថា លោក មូន ចេអ៊ីន មានទ្រព្យសម្បត្តិប្រមាណ ៥៣ លានដុល្លារអាមេរិក។ ប្រភពចំណូលចម្បងរបស់ ប្រធានាធិបតីរូបនេះបានមកពីអាជីពរបស់លោកតែម្ដង។ លោកក៏មានចំណូលផ្សេង ដែលបានមកពីប្រភពដទៃទៀតដែរ តែយ៉ាងណាក៏គ្មានអ្នកអាចបញ្ជាក់ច្បាស់នោះទេថាប្រភពនោះជាអ្វី។
៥. ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន

លោក ចូ បៃដិន ត្រូវបានសារព័ត៌មាន marieclaire, Celebrity Net-worth និងទស្សនាវដ្ដី Forbes រាយការណ៍ដូចៗគ្នាថា ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ៩ លានដុល្លារអាមរិក។
លោក បៃដិន ត្រូវបានសារព័ត៌មានចាត់ទុកជាប្រធានាធិបតីក្រជាងគេក្នុងចំណោមប្រធានាធិបតីអាមេរិកមុនៗ។
ក្នុងឆ្នាំ ២០១៩ ទស្សនាវដ្តី Forbes រាយការណ៍ថា លោក បៃដិន និងភរិយា មានផលប័ត្រសរុបចំនួន ៤ លានដុល្លារអាមេរិកលើអចលនទ្រព្យដោយកាន់កាប់ផ្ទះចំនួន ២ នៅរដ្ឋ Delaware សាច់ប្រាក់វិនិយោគតម្លៃ ៤ លានដុល្លារ និងប្រាក់សោធនសហព័ន្ធតម្លៃជាង ១ ដុល្លារលាន។ រីឯចំណូលផ្សេងទៀតបានមកពីប្រាក់បៀរវត្សរ៍របស់លោកនាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ដេច ៥ អង្គមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនៅដើមឆ្នាំ ២០២១
ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


