KPT+
ស្ដេច ៥ អង្គមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកនៅដើមឆ្នាំ ២០២១
១. ស្តេច Maha Vajiralongkorn ប្រទេសថៃ
ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៤៣ ពាន់លានដុល្លារ

ព្រះរាជាព្រះជន្ម ៦៧ ព្រះវស្សាអង្គនេះឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ បន្ទាប់ពីបិតាសោយទិវង្គតកាលពីឆ្នាំ ២០១៦ ។ គ្រួសារទ្រង់កាន់កាប់ដីជាង ១៦,២១០ ហិកតានៅក្នុងប្រទេសថៃ ដោយមានកិច្ចសន្យាជួលចំនួន ៤ ម៉ឺនកន្លែងនៅក្នុងស្រុកដែលក្នុងនោះ ១៧,០០០ កន្លែងនៅរាជធានីបាងកក។ ព្រះមហាក្សត្រអង្គនេះក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ។ ទ្រង់ក៏ជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុតលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ THE BUSINESS STANDARD។
២. ស្ដេច Sultan Hassanal Bolkiah ប្រទេសព្រុយណេ
ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ២៨ ពាន់លានដុល្លារ

បន្ទាប់ពីព្រះមហាក្សត្រីអេលីសាបិតទី ២ ស្តេច Sultan Hassanal Bolkiah គឺជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេទី ២ លើពិភពលោក។ ទ្រង់ក៏ជានាយករដ្ឋមន្រ្តីនៃប្រទេសព្រុយណេផងដែរ។ ទ្រព្យសម្បត្តិស្ដេចអង្គនេះមានប្រភពមកពីអាជីវកម្មនាំចេញប្រេង និងឧស្ម័នធម្មជាតិក្នុងស្រុក។ ស្តេច Sultan រស់នៅក្នុងវិមានធំជាងគេបំផុតលើលោកឈ្មោះ Istana Nurul Iman ដែលមានបន្ទប់ប្រមាណ ១៧៧៨ បន្ទប់ ហើយទ្រង់ក៏ត្រូវបាន South China Morning Post រាយការណ៍ថា ជាម្ចាស់នៃក្បួនឡាន Rolls Royces ជាង ៦០០ គ្រឿងផងដែរ។
៣. ស្តេច Salman Abdulaziz bin Saud ប្រទេសអារ៉ាប៊ីសាអូឌីត
ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៨ ពាន់លានដុល្លារ

ព្រះរាជា Salman Abdulaziz bin Saud អាចស្ថិតនៅលំដាប់ទី៣ក្នុងបញ្ជីស្ដេចមានជាងគេតែអង្គឯង។ ប៉ុន្តែប្រសិនបើបូកទ្រព្យគ្រួសារទាំងមូល រាជវង្សអារ៉ាប៊ីសាអូឌីតជាគ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកដែលសម្បត្តិសរុបមានជាង ១ ទ្រីលានដុល្លារ។ ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត មានប្រភពចំណូលដ៏ធំបំផុតមកពីប្រេង រីឯការវិនិយោគនានាហាក់អាថ៌កំបាំងណាស់។ យ៉ាងណា Wikipedia ផ្សាយថា រាជវង្សនេះជាម្ចាស់វិមានថ្លៃៗ ឡានទំនើប ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជនជាច្រើនទៀត។
៤. Khalifa bin Zayed Al Nahyan ព្រះចៅ អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម
ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៨ ពាន់លានដុល្លារ

ទ្រង់ជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម និងជាព្រះចៅនៃរាជធានី អាប៊ូ ដាប៊ី (Abu Dahbi) ។ យោងតាម THE BUSINESS STANDARD ចុះផ្សាយថា ទ្រព្យសម្បត្តិរបស់ព្រះចៅអង្គនេះបានមកពីការងារជាប្រធានអាជ្ញាធរវិនិយោគនៅក្រុង អាប៊ូដាប៊ី ដែលគ្រប់គ្រងលើប្រេងនាំចេញ។ យ៉ាងណាក្ដីទ្រង់មានប្រជាប្រិយភាពសុះសាយពាសពេញពិភពលោកដោយសារសកម្មភាពសប្បុរសធម៌របស់ទ្រង់។
៥. Sheikh Mohammed bin Rashid Al Maktoum ព្រះចៅឌូបៃ ប្រទេសអារ៉ាប់រួម
ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៤ ពាន់លានដុល្លារ

ទ្រង់ជាអនុប្រធានាធិបតីនៃរដ្ឋអេមីរ៉ាតអារ៉ាប់រួម និងជាព្រះចៅនៃទីក្រុងឌូបៃ។ Sheikh Mohammed bin Rashid Al Maktoum ត្រូវបានមហាជនក្នុងលោកស្គាល់តាមរយៈការដាក់ឱ្យដំណើរការសហគ្រាសធំៗដូចជា ក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុន Jumeirah គ្រុប ដែលគ្រប់គ្រងលើរីសតនិងសណ្ឋាគារក្នុងស្រុក និងក្រុមហ៊ុនពាណិជ្ជកម្ម DP World ធំជាងគេនៅឌូបៃ។ ទ្រង់ក៏ជាអ្នកប្រណាំងសេះដែលទទួលបានការបណ្តុះបណ្តាល និងជាអ្នកនិពន្ធកំណាព្យអារ៉ាប់ដ៏ល្បីល្បាញផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១
ចុចអាន៖ ស្ថិតក្នុងវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែមហាសេដ្ឋី ១០ រូបនេះបែរជារកប្រាក់ចំណេញបានរាប់ពាន់លានដុលា្លរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


