បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១

បានផុស

នៅ

១០. ឡាវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Khamtai Siphandone វ័យ ៩៦ ឆ្នាំ ជាសេដ្ឋីនាំមុខគេនៅក្នុងប្រទេសឡាវចាប់ពីឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ ២០២១ នេះ។ អតីតអ្នកនយោបាយរូបនេះមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៨០០-៨៦០ លានដុល្លារ។ (យោងតាមការចុះផ្សាយរបស់ prospects )។

លោក Khamtai Siphandone ជាអតីតប្រធានាធិបតីឡាវចាប់ពីខែកុម្ភៈឆ្នាំ ១៩៩៨ ដល់ខែមិថុនា ឆ្នាំ ២០១៦ ។

៩. មីយ៉ាន់ម៉ា

Tay Za ជាមហាសេដ្ឋីជំនួញភូមា និងជាប្រធានក្រុមហ៊ុន Htoo Group of Myanmar ។ ។ បុរសវ័យ ៥៧ ឆ្នាំរូបនេះជាសហគ្រិនមីយ៉ាន់ម៉ាដំបូងគេដែលបានបង្ហាញមុខនៅលើទំព័រទស្សនាវដ្តី Forbes Asia ហើយនៅតែជាបុរសដែលមានជាងគេបំផុតនៅក្នុងប្រទេសរហូតដល់ឆ្នាំ ២០២១ នេះ។ ទ្រព្យសម្បត្តិសុទ្ធរបស់ Tay Za ប៉ាន់ប្រមាណមានចំនួន ១.២ ប៊ីលានដុល្លារ។

៨. កម្ពុជា

អ្នកឧកញ៉ា​ គិត ម៉េង មានទ្រព្យសម្បត្តិប្រមាណ ១.៦ ប៊ីលានដុល្លារ ជាបុគ្គលមានជាងប្រចាំប្រទេសកម្ពុជា បើតាមការចុះផ្សាយរបស់ prospects និងទិន្នន័យចុងក្រោយពី wikipedia។

លោកជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលកាន់កាប់ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតរួមមាន ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Royal Railways បណ្តាញទូរទស្សន៍និងទូរគមនាគមន៍ CBS ទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្រុមហ៊ុន Chailease Royal Leasing និង Chailease Royal Finance ដែលចាប់ដៃគូជាមួយ Chailease របស់តៃវ៉ាន់ សាជីវកម្មផ្សព្វផ្សាយកម្ពុជា និង CamGSM ។ល។

៧. វៀតណាម

លោក Pham Nhat Vuong ជាម្ចាស់ទ្រព្យសម្បត្តិសរុបប្រមាណ ៧.២ ប៊ីលានដុល្លារ នៅដើមឆ្នាំ ២០២១ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ មហាសេដ្ឋីវៀតណាមវ័យ ៥៣ ឆ្នាំរូបនេះកាន់កាប់អង្គភាពជាច្រើនៅក្នុងស្រុករួមមាន ផ្សារទំនើប រមណីយដ្ឋានធំៗ អចលនទ្រព្យ ផលិតកម្មរថយន្ត និងសាកលវិទ្យាល័យ។

៦. ម៉ាឡេស៊ី

ប្រភពពីទស្សនាវដ្ដី Forbes លោក Robert Kuok ក្នុងវ័យ ៩៨ ឆ្នាំជាបុរសដែលមានជាងគេបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី។ លោកជានាយកក្រុមហ៊ុន Kuok ដែលគ្រប់គ្រងលើសណ្ឋាគារ អចលនទ្រព្យ និងក្រុមហ៊ុនទំនិញរាយ។

មហាសេដ្ឋីរូបនេះជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ១១.៩ ប៊ីលានដុល្លារ គិតដល់ដើមឆ្នាំ ២០២១។

៥. ហ្វីលីពីន

បងប្អូនបង្កើតទាំង ៦ នៃត្រកូល Sy ជាមហាសេដ្ឋីកំពូលនៅហ្វីលីពីន។ ទ្រព្យសម្បត្តិសុទ្ធពួកគេរួមបញ្ចូលគ្នាមានប្រមាណ ១៣.៩ ប៊ីលានដុល្លារ។

បងប្អូននេះ កាន់កាប់ភាគហ៊ុនក្រុមហ៊ុននានារួមមាន ហាងលក់ទំនិញ ផ្សារទំនើប ធនាគារ សណ្ឋាគារ អចលនទ្រព្យ រ៉ែ សាលារៀន និងគ្លីនិកសុខភាព ។ រីឯបងប្រុសធំលោក Henry Sy ក៏ជាស្ថាបនិកក្រុមហ៊ុន SM Prime Holdings ដែលជាក្រុមហ៊ុនសាជីវកម្មកាន់កាប់ផ្នែកអាជីវកម្មទាំងអស់នៅក្នុងអាណាចក្រជំនួញរបស់ប្រទេស។

៤.​ សិង្ហបុរី

មហាសេដ្ឋីជនជាតិចិនកាត់សិង្ហបុរីវ័យ ៤៨ ឆ្នាំ  Zhang Yong ជាស្ថាបនិកភោជនីយដ្ឋាន Haidilao International Holding Ltd restaurant group ដែលល្បីខាងម្ហូបអាហារ។ គិតត្រឹមចុងឆ្នាំ ២០១៨ ស៊ុបឆ្នាំងដីរបស់ Haidilao មានហាងលក់ដោយផ្ទាល់ចំនួន ៤៦៦ កន្លែង និង ប្រតិបត្តិការនៅក្នុងទីក្រុងជាង ១០០ លើពិភពលោក ។ លោក Zhang Yong ជាម្ចាស់ទ្រព្យប្រមាណ ១៩ ប៊ីលានដុល្លារអាមេរិកនាដើមឆ្នាំនេះ។

៣. ឥណ្ឌូនេស៊ី

លោក Budi Hartono និងបងប្រុស លោក Michael Hartono ជាប់ឈ្មោះលើទស្សនាវដ្តី Forbes ក្នុងនាមជាបុរសមានបំផុតនៅឥណ្ឌូណេស៊ីតាំងពីឆ្នាំ ២០១៩ មកទល់នឹងពេលនេះ ជាមួយនឹងទ្រព្យសម្បត្តិរួមប្រមាណ ២១.៥ ប៊ីលានដុល្លារអាមេរិក។ លោកជាម្ចាស់ ក្រុមហ៊ុនផលិតបារី kretek ធនាគារមជ្ឈមណ្ឌលអាស៊ី និងក្រុមហ៊ុនពាណិជ្ជកម្ម Djarum។

២. ថៃ

បុរសមានបំផុតនៅប្រទេសថៃគឺលោក Dhanin Chearavanont ដែលជាម្ចាស់ក្រុមហ៊ុនអាហារសម្រន់ CP។ មហាសេដ្ឋីវ័យ ៨២ ឆ្នាំរូបនេះមានទ្រព្យសរុបប្រមាណ ២៧.៣ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់ Forbes ។

១. ប្រុយណេ

Hassanal Bolkiah ជាមេដឹកនាំមូស្លីម នាយករដ្ឋមន្រ្តី និងជាស្ដេចនៃប្រទេសប្រុយណេបច្ចុប្បន្ន កាន់កាប់លើទ្រព្យសម្បត្តិប្រមាណ ២៩ ប៊ីលានដុល្លារអាមេរិក។ ឆ្នាំនេះមហាសេដ្ឋីកំពូលរបស់ប្រុយណេ មានវ័យ ៧៥ ឆ្នាំ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មហាសេដ្ឋី​​១០ នាក់​រួម​គ្នា​បង្កើត​មូលនិធិ​លើក​កម្ពស់​សុខុមាលភាពឆ្នាំ២០២០ មាន​អ្នកណា​ខ្លះ?

ចុចអាន៖ កសាង​ប្រេន​បាន​ល្បី​ត្រដែត ​​បុគ្គល​ក៏​ក្លាយ​ជា​មហាសេដ្ឋី​​ក្នុង​វិស័យ​ម៉ូដ​ដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services