Connect with us

KPT+

ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ៨ រូប មានជាងគេបំផុត នាឆ្នាំ ២០២៣

បានផុស

នៅ

ប្រទេសនីមួយៗមានព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាប្រមុខនៃស្ថាប័ន​គ្រប់គ្រង​របស់ខ្លួន។ ស្ថាប័ន​គ្រប់គ្រង​ដែល​មាន​ប្រមុខ​ដឹកនាំ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ដឹកនាំ​ប្រជាជន​របស់​ខ្លួន។ អ្នកដឹកនាំទាំងនេះទទួលបាន​ប្រាក់ខែច្រើន និងប្រមូលទ្រព្យសម្បត្តិពីមធ្យោបាយផ្សេងៗ​ផងដែរ។

ប៉ុន្តែតើអ្នកដឹងទេថា មានព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីមួយចំនួន ដែលរកចំណូលបានរាប់លាន ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធភាគច្រើនបានដោយសារអាជីពនយោបាយ ខណៈអ្នកដទៃ​ទៀតមានដោយសារ​កាន់​អំណាច​យូរ​។ នៅក្នុងអត្ថបទនេះ កម្ពុជាថ្មី​បានចងក្រងបញ្ជីឈ្មោះ​ប្រធានាធិបតី​ដែល​និង​​នាយករដ្ឋមន្ត្រី​មាន​ជាងគេបំផុតទាំង៨ នៅលើពិភពលោក នាឆ្នាំ២០២៣។

១ លោក​ វ្ល៉ាឌីមៀ ពូទីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវ្ល៉ាឌីមៀ ពូទីន ត្រូវ​បានគេជឿថា ជាប្រធានាធិបតីដែលមានជាងគេ​បំផុតក្នុងពិភពលោក។ ទោះបីជាទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានមានប្រហែលសែសិបពាន់លានដុល្លារក៏ដោយ ក៏អ្នកខ្លះអះអាងថា លោកមានទ្រព្យសម្បត្តិសរុបជាង ២០០ ពាន់លានដុល្លារឯណោះ។ បច្ចុប្បន្ន ពូទីន កាន់កាប់វិមានសមុទ្រខ្មៅចំនួន ១.៤ ពាន់លានដុល្លារ ផ្ទះ ១៩ផ្សេងទៀត រថយន្ត ៧០០ គ្រឿង យន្តហោះ ៥៨ គ្រឿង និង​ឧទ្ធម្ភាគចក្រ និងការប្រមូលនាឡិកាប្រណីត ប៉ុន្តែទ្រព្យសម្បត្តិដែលបានបង្ហាញជាសាធារណៈរបស់លោក ​មានត្រឹមតែផ្ទះល្វែងទំហំ ៨០០ ម៉ែត្រការ៉េនិងរថយន្ត៣គ្រឿងប៉ុណ្ណោះ។ទោះយ៉ាងណា​ជាផ្លូវការ លោកពូទីន​ទទួល​បាន​ប្រាក់​ខែប្រចាំឆ្នាំចំនួន ១៤០,០០០ដុល្លារ។

២ ស្ដេចស៊ុលតង់ Hassanal Bolkiah

មិនត្រឹម​ជា​ស្តេច​ស៊ុលតង់ តែ​ក្សត្រ​អង្គ​នេះ​ក៏ជា Yang di-Pertuan នៃប្រទេសតាំងពីឆ្នាំ ១៩៦៧ ខណៈ​ទ្រង​ក៏​កំពុងបម្រើការជា​នាយករដ្ឋមន្ត្រី ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស​ក្នុងឆ្នាំ ១៩៨៤។ បន្ទាប់ពីព្រះមហាក្សត្រិយានី Elizabeth II ព្រះអង្គគឺជាព្រះមហាក្សត្រ​ដែលសោយរាជ្យយូរ​ជាងគេ​ទីពីររបស់ពិភពលោក ដែលកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។ ស៊ុលតង់​គឺជាមហាសេដ្ឋីមួយក្នុងចំណោមអ្នកមានបំផុត​លើពិភពលោក ដែល​មានទ្រព្យ​សរុប​ប្រមាណ ៣០ ពាន់​លានដុល្លារ។ ទ្រង់​ក៏​មាន​រថយន្ត Rolls-Royces ចំនួន ៦០០ គ្រឿង រថយន្ត Ferraris ចំនួន ៤៥០ គ្រឿង រថយន្ត Bentley ៣៨០ គ្រឿង និង​រស់នៅក្នុងវាំង​ដ៏ធំ​បំផុត​របស់​ពិភពលោក​ផងដែរ។

៣ Mohammed bin Rashid Al Maktoum

Sheikh Mohammed bin Rashid Al Maktoum គឺជាកូនប្រុសទីបីរបស់ Sheikh Rashid bin Saeed Al Maktoum និងជាអនុប្រធានបច្ចុប្បន្ន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​នៃទីក្រុង​ឌូបៃ។ នៅក្រោមការគ្រប់គ្រងរបស់ Mohammed bin Rashid មានការកើនឡើងគួរឲ្យ​កត់សម្គាល់​នៅ​ក្នុងចំនួនអាជីវកម្ម និងទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់ទីក្រុងឌូបៃ ដែលភាគច្រើនស្ថិត​នៅក្រោម​កម្មសិទ្ធិ​របស់​លោក​គឺ Dubai World និង Dubai Holding ។ គាត់មានភាពល្បីល្បាញដោយសារតែការគ្រប់គ្រងការផ្លាស់ប្តូរឌូបៃ ទៅជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មដ៏អស្ចារ្យ។ គិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសម្បត្តិ​របស់លោក Muhammad មានចំនួនជាង១៤ ពាន់លានដុល្លារ ហើយភាគច្រើន​បានមកពី​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ។

៤ ព្រះអង្គម្ចាស់ Hans-Adam II

Hans-Adam II ជាបុត្រា​របស់ព្រះអង្គម្ចាស់ Franz Joseph II គឺជាព្រះអង្គម្ចាស់នៃ Liechtenstein ។ ព្រះអង្គ​ជា​ប្រមុខរដ្ឋ​ដែល​មាន​បំផុត​ និង​ជា​ស្ដេច​ដែល​មាន​បំផុត​នៅ​អឺរ៉ុប។ ទ្រង់មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៤ ពាន់លានដុល្លារ និង​ទ្រព្យសម្បត្តិ​គ្រួសារជាង ៧ ពាន់លាន​ដុល្លារ។ របាយការណ៍របស់ Bloomberg បាននិយាយថាទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់​ត្រូវបានគេប៉ាន់ប្រមាណថា​មានប្រហែល ៨ ពាន់លានដុល្លារក្នុង ២០២៣ ។ ទ្រង់​ក៏​ជា​ម្ចាស់​ក្រុម​ធនាគារ LGT និង​ជាមហាសេដ្ឋីលំដាប់ទី ៤៥៣ ផងដែរ។

៥​ លោក គីម ជុងអ៊ុន

លោក គីម ជុងអ៊ុន គឺជាមេដឹកនាំកំពូលនៃ​ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១១ និងជាមេដឹកនាំគណបក្សពលករកូរ៉េ (WPK) ចាប់តាំងពីឆ្នាំ ២០១២។ ជីតារបស់គាត់គឺលោក Kim Il-sung គឺជាស្ថាបនិក និងជាមេដឹកនាំកំពូលដំបូងរបស់ប្រទេសកូរ៉េខាងជើង ចាប់តាំង​ពី​ការ​បង្កើតនៅឆ្នាំ ១៩៤៨ ខណៈឪពុក​របស់​លោក Kim Jong-il គឺជាមេដឹកនាំកំពូលទីពីរនៃ​ប្រទេស។ លោក Kim ដើរ​តាម​ទំនៀមទម្លាប់​របស់​កូរ៉េខាងជើង​ដូចគ្នា​នឹង​ជីតា និង​ឪពុក ហើយ​គ្រប់គ្រង​កូរ៉េខាងជើង​ក្រោម​របប​ផ្ដាច់ការ​ទាំងស្រុង។ យោង​តាម​របាយការណ៍​របស់ International Business Times លោក Kim រស់នៅក្នុងជីវិតដ៏ប្រណិត និងជាម្ចាស់វិមានប្រណីតចំនួន ១៧ នៅជុំវិញប្រទេស​កងនាវានៃរថយន្តទំនើបចំនួន ១០០ គ្រឿង យន្តហោះ​ឯកជន និងទូកទេសចរណ៍​កម្ពស់១០០ ហ្វីត។

៦ Sebastian Pinera

Miguel Juan Sebastian Piñera Echenique OMCh គឺជាអ្នកស្រុកនៃប្រទេសឈីលី ដែលបានបម្រើការ​ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ និងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។ គាត់ក៏ជា​ពាណិជ្ជករ និង​ជា​បុរស​មាន​បំផុតម្នាក់​នៅក្នុងប្រទេស​ផងដែរ។ Sebastian គឺជាប្រធានាធិបតីអភិរក្ស​និយមដំបូងគេ​ដែលត្រូវបានបោះឆ្នោតជ្រើសរើស​តាមបែបប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ ១៩៥៨​ ជាមួយនឹង​ទ្រព្យសម្បត្តិប៉ាន់ស្មានប្រហែល ២ពាន់លានដុល្លារ ។

៧ ស្ដេច Hamad bin Khalifa Al Thani

Sheikh Hamad bin Khalifa bin Hamad bin Abdullah bin Jassim bin Mohammed Al Thani គឺជាអ្នកគ្រប់គ្រង និងជាប្រធានាធិបតីនៃប្រទេស​កាតា។ ទ្រង់គឺជាសមាជិកនៃគ្រួសាររាជវង្ស ហើយបានដាក់រាជ្យនៅឆ្នាំ ២០១៣ ដើម្បីធ្វើឲ្យបុត្រារបស់ទ្រង់ Tamim bin Hamad Al Thani ក្លាយជាអ្នកគ្រប់គ្រងបន្ទាប់នៃប្រទេសកាតា។ ក្រោម​អធិបតីភាព​របស់​លោក ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​របស់​កាតា​បាន​កើន​ដល់ ៧៧​លាន​តោន ដែល​ធ្វើ​ឲ្យ​កាតា​ក្លាយ​ជា​ប្រទេស​មាន​បំផុត​ក្នុង​ពិភពលោក​សម្រាប់​មនុស្ស​ម្នាក់។ ទ្រង់គឺជាប្រធានាធិបតីមួយក្នុងចំណោមប្រធានាធិបតីដែលមានបំផុតនៅលើពិភពលោក មានទ្រព្យសម្បត្តិសុទ្ធប្រហែល ២.៥ ពាន់លានដុល្លារ។

៨ Mohammed VI

Mohammed VI គឺជាស្តេចនៃប្រទេសម៉ារ៉ុក បន្ទាប់​ពីការសោយទីវង្គត់របស់បិតា​គឺស្តេច Hassan II ។ ទ្រង់គឺជាម្ចាស់អាជីវកម្មលើវិស័យសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេស ហើយទ្រព្យសម្បត្តិសុទ្ធមានចំនួនជាងពីរពាន់លានដុល្លារ។ យោងតាមទស្សនាវដ្ដី Forbes ព្រះអង្គម្ចាស់ Mohammed គឺជាស្តេចដែលមានជាងគេបំផុតនៅទ្វីបអាហ្រ្វិក និងជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេទីប្រាំនៅលើពិភពលោក។ ថវិកា​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​នៃ​វាំង​របស់​ព្រះអង្គ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ប្រហែល​មួយ​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ដេច ១០ អង្គ ល្បីល្បាញមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងឆ្នាំ ២០២៣

ចុចអាន៖សែរាជវង្សអារ៉ាប់ Sheikh Hamad សព្វព្រះរាជហឫទ័យខ្លាំងក្លាលើរថយន្តទំនើប ដូចស្ដេច ស៊ុលតង់បេះបិទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម