KPT+
គូសវាសអនាគតយើងបែបណាក្នុងសភាពមិនប្រាកដប្រជា នាសម័យកូវីដ?
ជួនកាលពេលវេលាដ៏អាក្រក់បំផុតក៏អាចជាពេលវេលាដ៏ល្អបំផុតដែរ។ ការស្ម័គ្រចិត្តស្នាក់នៅក្នុងផ្ទះ ព្រោះតែការងារនៅផ្នែកសាធារណៈ របស់គ្រប់គ្នាកំពុងត្រូវបានរំខានដោយជំងឺរាតត្បាតជារឿងដែលពីដំបូងៗ ធ្វើឲ្យយើងទាំងអស់គ្នារងរំខាន ធុញថប់ តែមិនយូរប៉ុន្មានយើងទម្លាប់វាបាន សឹងភ្លេចជីវភាពកាលពីមុន។
ឥឡូវនេះ យើងទទួលស្គាល់ថា មនុស្សយើងតែងតែអាចបត់បែននិងបន្សាំបានយ៉ាងល្អ។

យើងមិនអាចចាប់យកនូវអ្វីៗដែលយើងធ្លាប់តែធ្វើបាន កាលពីប៉ុន្មានខែមុននេះ ហើយយើងក៏មិនបានជួបជុំគ្នាទទួលទានអាហារនៅហាងនានា មើលកុន ដើរលេង ហូបចុកតាមចិញ្ចើមផ្លូវ វាហាក់គួរឲ្យអស់សំណើចពីដំបូង ដែលត្រូវញាំបាយផ្ទះបីពេល តែក្រោយមករឿងដែលយើងកំពុងអស់សំណើចបានក្លាយជាមកជាជីវិតពិត ដែលយើងត្រូវទទួលយកវានិងបន្សាំជាមួយវា។
មនុស្សយើងអាចរស់បានជានិច្ចក្នុងស្ថានការណ៍ណាក្តី លើកលែងតែ យើងគ្មានសេចក្តីសង្ឃឹម និងគ្មានផែនការអនាគត។
ចុះពេលនេះ តើផែនការអនាគតរបៀបណាទៅដែលយើងគួរប្រកាន់យក?

យើងមិនដឹងផងថាពេលណាបានវ៉ាក់សាំង ពេលណាអាចចេញក្រៅដោយសេរី ពេលណាលែងមានព័ត៌មានបោកបញ្ឆោត និងពេលណាអាចចាកចេញពីអារម្មណ៍ឯកោបាន?
មនុស្សយើងតែងតែមានសំណួរមិនចេះចប់ទេ ពេលដែលកង្វះការលើកទឹកចិត្ត សូមលើកទឹកចិត្តខ្លួនឯងឡើង ព្រោះយើងជាមនុស្សដំបូងដែលត្រូវជួយខ្លួនឯងក្នុងការលៈទេសៈដ៏លំបាកនានា។
សាកល្បងកសាងអនាគតរបស់យើងជាមួយគម្រោងទំាងនេះ៖
ទីមួយ ការពារខ្លួនយើងឲ្យបាន
អនាម័យនិងប្រុងប្រយ័ត្នជាផ្នែកមួយនៃអនាគតរបស់យើង ប្រសិនយើងគ្មានវា យើងគ្មានអនាគត។ រក្សាគម្លាត ពាក់ម៉ាស បោកខោអាវហាលចំពន្លឺថ្ងៃ សម្ងួតភួយខ្នើយ លាងសំអាតបន្ទប់ កម្ចាត់បាក់តេរី ជាអ្វីដែលយើងអាចធ្វើបាន។
ទីពីរ ពង្រឹងកាយនិងចិត្ត
សុខភាពកាយ និងចិត្តជាប្រភពនៃស្មារតីភ្លឺស្វាង។ រក្សាគំនិតសុទិដ្ឋិនិយម ដោយការចែករំលែក អានព័ត៌មានត្រឹមត្រូវ និងជជែកពិភាក្សាជាមួយមិត្តភ័ក្ដិដោយយកមកជាទុនក្នុងការកសាងអនាគតនិងផែនការរៀងខ្លួន។ ហាត់ប្រាណកាយនិងចិត្ត ដោយការគេងបានគ្រប់គ្រាន់ ការបរិភោគល្អនិងការទទួលទានទឹកស្អាត។ សមាធិកាន់តែប្រសើរ។
ទីបី ចេះស្រលាញ់

សេចក្តីស្រលាញ់ធ្វើឲ្យសុខសាន្ត។ ស្រលាញ់ពេលនេះមិនមែនលុយកាក់មិនមែនផ្ទះធំទ្រនំខ្ពស់ គឺស្រលាញ់មនុស្សដែលចេះឈឺឆ្អាល យកចិត្តទុកដាក់ចំពោះគ្នា។
ទីបួន រៀនជានិច្ច
សិក្សាអ្វីៗថ្មីៗជាលទ្ធផលនៃពេលវេលាក្នុងគ្រាលំបាក។សិក្សាអ្វីក៏ដោយវាធ្វើឱ្យអ្នកយល់ថា ខ្លួនឯងកំពុងមានពេលវេលាដ៏មានតម្លៃមួយ។
ទីប្រាំ ចែករំលែកជានិច្ច
ការចែករំលែកមិនបានធ្វើឲ្យអ្នកទទួលមានសុភមង្គលច្រើនជាងអ្នកឲ្យនោះទេ។
ទីប្រាំមួយ
ចាប់ផ្ដើមគម្រោងការរកស៊ីមួយថ្មី។អ្នកប្រហែលជាមនុស្សដំបូងដែលនឹកឃើញ ហើយកសាងបាននូវប្រវត្តិសាស្ត្រមួយនេះឡើងមកមុនគេ។ គិតវាហើយជឿជាក់ថា នេះជាឱកាសកម្រមួយសម្រាប់មនុស្សដូចយើងដែលខ្វះឱកាសជាយូរណាស់មកហើយ។
ចែករំលែកអត្ថបទនេះប្រសិនអ្នកយល់ថាមានប្រយោជន៍។
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖ធ្វើការពីផ្ទះនិងនៅក្រុមហ៊ុន មួយណាជួយសន្សំប្រាក់ក្នុងអំឡុងជំងឺរាតត្បាតនេះ?
ចុចអាន៖មិនទៅអូហ្វីស ធ្វើការងារពីផ្ទះយ៉ាងណាឲ្យមានប្រសិទ្ធភាព?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


