KPT+
បកស្រាយនិស្ស័យមនុស្សកើតខែមីនា
មនុស្សកើតខែមីនា ជាបុគ្គលដែលជួយអ្នកណាហើយ មិនរំពឹងការតបស្នងពីអ្នកនោះវិញឡើយ។ ជាមនុស្សដែលមានសមត្ថភាព មានគំនិតច្នៃប្រឌិត និងចូលចិត្តចុះជួយសង្គម ជាពិសេសបង្កើតកម្មវិធីសប្បុរសធម៌។

គេក៏ជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ មានសេចក្តីក្លាហានក្នុងការដឹកនាំ និងមានមហិច្ឆតាធំផងដែរ។
ជាប្រភេទមនុស្ស ស្អាត សង្ហារ គួរឱ្យទាក់ទាញ ហើយហាកបីដូចជាមានអាថ៌កំបាំងច្រើនបន្តិច។ ទោះជាយ៉ាងណាក្ដី គេមានភាពស្មោះត្រង់ណាស់ និងមានចិត្តសប្បុរស តាំងពីកំណើតមកម្ល៉េះ។ គេស្រឡាញ់សន្តិភាព ភាពស្ងប់ស្ងាត់ មិនចេះប្រកាន់ខ្លួនតូចឬធំអ្វីឡើយ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ គ្រាន់តែឆាប់ខឹងបន្តិច តែទោះយ៉ាងណា គេនៅតែជាប្រភេទមនុស្សដែលគួរឲ្យទុកចិត្ត ពឹងពាក់បាន។

ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងពូកែមើលចរិតអ្នកដទៃដូចគ្នា។
មួយវិញទៀត បើអ្នកណាធ្វើអាក្រក់ដាក់ គេអាចនឹងពូកែសងសឹកទៅវិញភ្លាម ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។

កំណើតមនុស្សកើតខែមីនា មានទេពកោសល្យល្អពីធម្មជាតិច្រើនយ៉ាងរួមមាន ពូកែជ្រើសរើសដៃគូជីវិត ពូកែតន្ត្រី ពូកែច្នៃប្រឌិត និងពូកែធ្វើអ្វីដែលអ្នកផ្សេងពិបាកធ្វើបាន ។
បើនិយាយពីស្នេហាវិញ មនុស្សកើតខែនេះចង់បានស្នេហាមួយឋិតថេរយូរអង្វែង រហូតចាស់ អស់ជីវិត។ គេតែងរំពឹងទុកខ្ពស់ពីគូស្នេហ៍របស់ខ្លួន។ បើបុគ្គលណាបានគេជាគូគាប់ភ្ជាប់និស្ស័យនឹងអ្នកកើតខែមីនា ច្រើនតែជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ BRIDES
ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


