Connect with us

KPT+

លម្អិតបុគ្គលិកលក្ខណៈមនុស្សកើតខែកុម្ភៈ

បានផុស

នៅ

អ្នកកើតខែកុម្ភៈ  រមែងប្រកាន់ភាពត្រឹមត្រូវ យកតែការពិតជាគោលមុនធ្វើអ្វីៗ ឈ្លាសវៃឆាប់យល់ការណ៍ មានភាពទាក់ទាញទាំងស្នេហានិងមិត្តភាព។ មនុស្សនេះមានចរិតសុភាពរាបសាពីកំណើត ស្មោះត្រង់ មានការប្ដេជ្ញាខ្ពស់ក្នុងការសម្រេចគោលដៅរបស់ខ្លួន និងមិននិយមធ្វើរឿងឥតប្រយោជន៍ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលប្រភេទនេះ ស្រឡាញ់មិត្តភក្តិខ្លាំង តែកម្របញ្ចេញឲ្យគេដឹង។ ចូលចិត្តបង្កើតមិត្ត តែពុំសូវមានពួកម៉ាកជិតស្និទ្ធប៉ុន្មានទេ។

គេជាមនុស្សដែលឆាប់ស្មានដឹងពីអារម្មណ៍របស់មនុស្សជុំវិញខ្លួន។ ក៏ជាប្រភេទមនុស្សឯករាជ្យ ស្រឡាញ់សេរីភាព ស្អប់ការរឹតត្បិត ហើយរស់នៅមិនសូវចេះអែបអបអ្នកណាឡើយ។

អ្នកមានកំណើតខែកុម្ភៈ បើស្រលាញ់អ្នកណាហើយ មិនងាយដកចិត្តមកវិញទេ។ ដូចនិយាយពីខាងដើម មនុស្សនេះស្រឡាញ់ខ្លាំង តែមិនបញ្ចេញងាយៗឡើយ។ គេឧស្សាហ៍ស្ងៀមស្ងាត់ ហើយបើមានស្នេហាក៏មិនចង់ឲ្យអ្នកដទៃដឹងឮច្រើន។ ទោះយ៉ាណា គូជីវិតរបស់អ្នកកើតខែនេះ ភាគច្រើនជាមនុស្សអស្ចារ្យម្នាក់។

មនុស្សនេះបើស្រលាញ់ គឺស្រលាញ់ហើយ តែបើអត់វិញក៏មិនហ៊ានប្រាប់គេត្រង់ៗដែរ។បើសួរថាគេស្រលាញ់មនុស្សបែបណា? ពិបាកប្រាប់បន្តិច!

លក្ខណៈប្លែករបស់គេ ជាមនុស្សពោរពេញដោយ​សមត្ថភាពខ្ពស់​ សម្បូរគំនិត​ច្នៃ​ប្រឌិត​ ​ចូលចិត្ត​ជួយ​សង្គម​ ជា​ពិសេស​បង្កើត​កម្មវិធី​សប្បុរសធម៌​ជាដើម។ Team នេះ ក៏ជាមនុស្សម៉ឺងម៉ាត់ ច្បាស់លាស់ ហ្មត់ចត់ មានភាពជាអ្នកដឹកនាំ និងមិនចំណូលខ្សែលើដាក់អ្នកដទៃ។

គេជាមនុស្សម្នាក់ដែលរួសរាយរាក់ទាក់ជាងគេក្នុងចំណោមមនុស្សទូទៅ ហើយងាយនឹងលេចធ្លោណាស់ព្រោះភាពរវាសរវៃ។ ជាមនុស្សមិនអាត្មានិយម ចូលចិត្តជួយអ្នកដទៃដោយមិនរំពឹងបានអ្វីមកវិញឡើយ។

ថ្វីត្បិតថាជាមនុស្សដែលរួសរាយរាក់ទាក់ តែក៏ពូកែខឹងណាស់ដែរ។ យ៉ាងណាមិញ គេជាមនុស្សខឹង ឆាប់បាត់ ទាស់ត្រង់ថាពេលខឹងម្ដងៗ អាងអី អាងទឹកភ្នែកហ្នឹងជាគ្នា។

ចំណុចខ្សោយរបស់អ្នកកើតខែកុម្ភៈ គឺតែងសៅហ្មង​តែ​នឹង​រឿង​អនាគត​ជ្រុល​ហួសហេតុ។ គេ​មិន​ខ្វល់​នឹង​អតីត​បែប​ណា ក៏​មិន​សូវ​យកចិត្តទុកដាក់​ជាមួយ​បច្ចុប្បន្ន ទើប​គេ​រមែង​តែលតោល​ៗ ព្រួយ​ចិត្ត​ច្រើន ព្រោះ​ផ្ដោត​លើ​អនាគត​ខ្លាំង​ពេក៕

អត្ថបទ៖ សន្យា

ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម