ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

បានផុស

នៅ

អ្នកកើតមករាជាមនុស្សដែលមិនចំណូលពឹងផ្អែកលើអ្នកដទៃ ពូកែញែកវែក និងចូលចិត្តដឹកនាំគេ។ ប៉ុន្តែក៏ជាជាមនុស្ស មានៈ ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្សដែលប្រាកដប្រជា។ មនុស្សនេះឧស្សាហ៍ ព្យាយាម ឆ្លាត ជួនមានរបៀបរៀបរយ ជួនខ្ជិលស្រលាញ់ក្មេងៗ ហើយតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយចិត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​អ្នកដទៃ​ ស្រលាញ់​ជីវិតសត្វ​ ធម្មជាតិ​ និង​បរិស្ថាន។ ​ជាមនុស្ស​ដែល​មាន​គុណធម៌​ និង​មាន​ចក្ខុ​វិស័យ​​ខ្ពស់​​ ព្រម​លះ​បង់​ថវិកា​ដើម្បី​បុព្វហេតុ​ផ្សេងៗ។ គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បង្កើត​មិត្តភក្តិ ​និង​មាន​គំនិត​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​របស់​អ្នកដទៃ​នៅ​ពេល​ដែល​គេ​ត្រូវការ​ជំនួយ។

មនុស្សកើតខែនេះ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​។​ គេ​គិត​ថា​ជីវិត​មិនមែន​កំណត់​ដោយ​មាត់​អ្នកណា​នោះ​ទេ​ សំខាន់​គឺ​យើង​ខ្លួនឯង​ ហេតុនេះ​គេ​មិន​ដែល​ខ្លាច​ពាក្យ​ថា ​បរាជ័យ​ឡើយ។​

មនុស្សនេះតែងតែសំឡឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ និងរិះគន់ស្ថាបនាខ្លួនឯង។ ទន្ទឹមនឹងគ្នាដែរ គេជាមនុស្សដែលមានគំនិតជ្រៅជ្រះ។

ជាធម្មតា មនុស្សនេះពិសេសម្យ៉ាងត្រង់ថា មិនងាយឈឺផ្ដេសផ្ដាសទេ បើឈឺ ច្រើនតែផ្ដាសាយប៉ុណ្ណឹង។

ចំណុចខ្សោយ៖ គេ​ជា​មនុស្ស​ដែល​គិត​ច្រើន និង​មាន​ការងារ​ចាក់ស្រេះ​មុខ​ក្រោយ ទើប​តែងតែង​តានតឹងញឹក។ ជួនកាល​បម្រុង​នឹង​ធ្វើការ​នេះ ស្រាប់​តែ​ការងារ​នោះ​មកដល់។ ដល់​តែ​អ៊ីចឹង​ទៅ មិន​ដឹង​ចាប់​មួយ​ណា​ទុក​មួយ​ណា។

លុយកាក់៖ ជាមនុស្សដៃទូលាយ មានប្រាក់ប៉ុន្មានចាយអស់គ្មានសល់ ។ បើចង់បានអ្វីមួយ  ហើយត្រូវទិញឱ្យទាល់តែបាន។ អាចនិយាយបានថា​ជាមនុស្សចាយធំ ហើយក៏ចេះរកចំណូលសមហេតុសមផលដែរ។ អ្នកកើតខែមករាមិនចេះនៅស្ងៀម រាល់ការងារទៅថ្ងៃអនាគតតែងតែហក់លោត និង ផ្លាស់ប្តូរជានិច្ច ។

មនុស្សប្រុសមានខែកំណើតនេះ រកលុយរហូតមួយជីវិត គ្មានលុយ មិនខ្ចីយកពីប្រពន្ធ តែបើជាមនុស្សស្រីវិញ រកបណ្តើរចាយបណ្តើរ រមែង​ចូល​ចិត្ត​ធ្វើ​ឲ្យ​ជីវិត​ស្រស់​ថ្លា ។

ស្នេហា៖ គេនេះមិនសូវចំណូលពាក្យផ្អែមល្ហែមបងអូនអីទេ និយាយខ្លីគឺថា ជ្រេញ តែខ្លួនគេជាមនុស្សរ៉ូមែនទិក។  គេជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។ ទោះបីជាសង្សារនឹងគ្នាក៏ដោយ តែបើស្និទ្ធស្នាល រញ៉េរញ៉ៃកណ្ដាលវាល ប្រយ័ត្នផ្កាប់មុខ។ យ៉ាងណាក៏ដោយ គេពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែចូលចិត្តបង្ហាញទង្វើជំនួសវិញ។

អំណោយ៖ មនុស្សប្រភេទនេះចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ និងតុបតែងខ្លួនស្អាតៗ។ ពួកគេក៏ជាមនុស្សដែលចូលចិត្តធ្វើឱ្យអ្នកដទៃរីករាយផងដែរ។ ដូច្នេះបើចង់ជូនអំណោយគួរតែជាការប៉ាវញ៉ាំអីឆ្ងាញ់ៗ ឬទិញគ្រឿងតែងខ្លួនជូនគេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មក​អាន​ចរិត​ពិត​របស់​អ្នក​កើត​ខែ​តុលា

ចុចអាន៖ តាមពិតមនុស្សកើតខែសីហា​ មានចរិតបែបនេះសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ៤៨ នាទី មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ២ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services