Connect with us

KPT+

ការតស៊ូនៃយុវជន​ដែល​បាត់បង់​ដៃ​ទាំងពីរ​រហូត​ក្លាយជាអ្នកទឹកចិត្ត​ដ៏ល្បី

បានផុស

នៅ

Konstantin Deblikov ​ជា​ជន​ពិការ​ដៃ​ទាំង​សង​ខាង​ ដោយសារ​តែ​ជួបឧប្បត្តិហេតុមួយ​កាល​ពី​ឆ្នាំ ២០១៤។ ជីវិត​របស់​គេ​ប្រែ​ទៅ​ជា​ស្រពេចស្រពិល ​នៅ​ពេល​ដែល​បាត់បង់​ដៃ​ទាំងពីរ​ ហើយ ​Deblikov កំពុង​រៀន​រស់នៅ​ក្នុង​ជីវិត​ថ្មី​មួយ​ទៀត យ៉ាង​លំបាក។

ទោះយ៉ាងណា បុរសរូបនេះ បាន​ចែករំលែកបទពិសោធន៍​របស់​ខ្លួនទៅកាន់ពិភពលោក​ រហូតក្លាយជានិមិត្តរូបរបស់យុវជន ជនពិការ និងអ្នកដទៃទៀត ឱ្យមានការតស៊ូក្នុងជីវិតរៀងខ្លួន ៖

១. នៅឆ្នាំ ២០១៤ គ្រាប់​បែក​កែច្នៃ​បាន​ផ្ទុះ​ប៉ះ​ដៃ​របស់ខ្ញុំ

Bionic arms owner talks about fighting, masturbation, and war with machines  - Russia Beyond
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​មាន​អាយុ ២២ ឆ្នាំ ​ខ្ញុំកំពុង​សិក្សាផ្នេក​សារព័ត៌មាន​ និង​ធ្វើ​កម្ម​វិធី​បង្ហាញ​ពី​ភ្លើង​និង​របស់​កែច្នៃ។ ខ្ញុំ​មាន​សំណាង​ ទោះ​បាត់បង់​ដៃ​ ពេល​ភ្ញាក់​ឡើង​នៅ​ព្រឹក​បន្ទាប់ ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ ដែលខ្លួនឯង​នៅ​រស់​ឃើញ​ពិភពលោក​នេះ។ កាលណោះមិត្តភក្ដិ​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​រៃ​អង្គាស​ប្រាក់​តាម​អ៊ិនធរណិត​ ដើម្បី​ព្យាបាល​ជំងឺ​របស់​ខ្ញុំ។

ជា​ការ​ពិត ​គ្រោះថ្នាក់​នេះ​ពិតជា​លំបាក​ណាស់ ​ក្នុង​ការ​ទទួល​យក ​ប៉ុន្តែ​​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​បាន​ជួយ​ខ្ញុំ​ក្នុង​គ្រា​លំបាក​នេះ។ មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​បាន​គាំទ្រ ​​ហើយ​ការ​រក្សា​ភាព​វិជ្ជមាន​និង​បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន។

ប្រសិន​បើ​អ្នក​ជួប​ប្រទះ​អ្វី​មួយ​ដូច​នេះ​ ដំបូន្មាន​របស់​ខ្ញុំ​ចំពោះ​អ្នក​ គឺ​ត្រូវ​នៅ​ជុំវិញ​ខ្លួន​ឯង​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ​ធ្វើអ្វី​ដែល​អ្នក​ស្រលាញ់ ​និង​ឆ្ពោះ​ទៅ​មុខ​ដោយហ៊ានជម្នះឧបសគ្គ។

២. ខ្ញុំមិន​អាច​លេង​ហ្គីតា​របស់​ខ្ញុំ​ម្ដង​ទៀត​បាន​ឡើយ

Россиянин потерял руки, но начал новую жизнь: как живет человек-киборг:  Фото: Общество: Россия: Lenta.ru

ជីវិត​ខ្ញុំ​បាន​ផ្លាស់ប្ដូរ ខ្ញុំ​តស៊ូ​ជាមួយ​បិសាច​ក្នុង​ខ្លួន​ ហើយ​ព្យាយាម​រក្សា​ភាព​វិជ្ជមានជានិច្ច។ ​ខ្ញុំ​នៅ​តែ​មាន​បញ្ហា​ក្នុង​ការ​ទទួល​យក​រាងកាយ​ខ្លួនឯង​ ព្រោះ​ខ្ញុំ​មិនធ្លាប់​បាន​ជួបរឿងបែបនេះ​ពីមុន​មក។ ខ្ញុំ​ធ្លាប់​លេង​ហ្គីតា ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទៀត​ទេ។ ទោះ​យ៉ាង​ណា​ មនុស្ស​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ​ខ្លះ​គ្មាន​ដៃ​មែនក៏​អាច​លេង​ហ្គីតា​ដោយ​ប្រើ​ជើង​របស់​ពួកគេ​បាន​ដែរ។

៣. ខ្ញុំត្រូវ​ធ្វើ​សកម្មភាព​ដដែលៗ​តែ​ពិបាក​ជាង​មុន

Константин Дебликов: «Я бы мечтал о телефоне в протезе и хотел, чтобы мой  протез мог показать рокерскую козу»

យើង​ត្រូវ​តែ​រៀន​អ្វី​គ្រប់យ៉ាង​ឡើង​វិញ​គ្រប់​ពេល។ រាល់​សកម្មភាព​ថ្មីៗ​ត្រូវការ​ពេល​វេលា​និង​ការ​ខំ​ប្រឹងប្រែង​ខ្លាំងណាស់។ រាល់​ពេល​ដែល​ខ្ញុំ​ពាក់​អាវ​ធំ​ដែល​មាន​ឡេវ​អាវ​ មាន​អារម្មណ៍​ថា​ពិបាក​ ព្រោះ​គ្មាន​ដៃ​សម្រាប់​ប្រើ​​ដូចមុន។ ​ទោះបី​ជា​មាន​ប្រដាប់ប្រដា​ចាប់​ទាញ​ក៏​ដោយ ​វា​នៅ​តែ​ពិបាក។

ខ្ញុំ​ស្អប់​កាក់ ព្រោះ​ឲ្យ​តែ​ពេល​វា​ធ្លាក់​លើ​ឥដ្ឋ​ ពិត​ជា​ពិបាក​រើស​មក​វិញ​ណាស់។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើ ដើម្បី​ឲ្យ​រាង​កាយ​ទ្រាំទ្រ​ជាមួយ​រឿង​ទាំង​នោះ​បាន។

៤. ជន​ពិការ​ប្រៀប​ដូច​ជា​មនុស្ស​ទី​មួយ​នៅ​លើ​ឆាក​កំប្លែង

История Константина Дебликова - конкурс «В Берлин вместе с ОТТО БОКК» |  Ottobock RU

រាល់​ពេល​ដែល​ខ្ញុំ​ឡើង​លើ​ឡាន​ក្រុង​នៅ​ឯ​ស្រុក​កំណើត ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ដូចជា កំពុង​ឡើង​ឆាក​ដែរ។ មនុស្ស​តែងតែ​សម្លឹង​មក​ខ្ញុំ ​សួរ​សំណួរ​ឆោត​ល្ងង់​ ហើយ​ព្យាយាម​ថតរូប។ ខ្ញុំ​មិន​គិត​ថា​មាន​មនុស្ស​ចូលចិត្ត​និង​ការ​យកចិត្តទុកដាក់​បែបនេះ​ទេ ​ព្រោះ​វា​ដូច​ជា​មនុស្ស​យន្ត​ឬ​តួកំប្លែង​សម្រាប់​ពួកគេ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រក្សា​សុទិដ្ឋិនិយម​ក្នុង​នាម​ជា​ខ្ញុំ​ដដែល។

៥. ជីវិត​មាន​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ

Протезы, с которыми можно делать все

ខ្ញុំ​មិន​អាច​និយាយ​ថា ​តើ​ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​ទេ ប៉ុន្តែ​ដោយសារ​តែ​គ្រោះថ្នាក់​និង​ការ​បង្ហាញ​ជា​សាធារណៈ ​ខ្ញុំ​បាន​ជួប​មនុស្ស​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ ហើយ​សាកល្បង​នូវ​វិស័យ​ផ្សេងៗ​ដូចជា​ការ​ដើរ​បង្ហាញ​ម៉ូត​ និង​ការ​និយាយ​ជា​សាធារណៈ។

ខ្ញុំ​បាន​បង្កើត​ប្លក់​នៅ​លើ Instagram ហើយ​បង្ហោះ​រូប​ថត​ម្ដងម្កាល ​និយាយ​កំប្លែង​ពី​ដៃ​របស់​ខ្ញុំ ​និង​តារា​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​ និង​គម្រោង​សង្គម។  ខ្ញុំ​ព្យាយាម​ទាញ​យក​អត្ថប្រយោជន៍​ពី​ឱកាស​ទាំងអស់ ​ផ្ដល់​នៅ​ការ​សាកល្បង​រឿង​ថ្មីៗ​ជាច្រើន។

៦. ខ្ញុំ​បាន​លើកទឹកចិត្ត​អ្នក​ដែល​មាន​ស្ថានភាព​ស្រដៀង​ខ្ញុំ

Bionic arms owner talks about fighting, masturbation, and war with machines  - Russia Beyond

សកម្មភាព​សំខាន់​របស់​ខ្ញុំ​គឺ​ការងារ​សង្គម។ ខ្ញុំ​ជួយ​មនុស្ស​ដែល​មាន​ស្ថានភាព​ស្រដៀង​ខ្ញុំ។ មនុស្ស​មិន​បាន​ត្រៀម​ខ្លួន​បាត់បង់​ដៃ​ឬ​ជើង​ទេ​ នៅ​ពេល​ដែល​ជួប​បញ្ហា​ទាំងនោះ ​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​នៅ​ថ្ងៃ​ខាងមុខ។

ខ្ញុំ​ដំណើរ​ការ​មូលនិធិនៅ​លើ​គេហទំព័រ​បណ្ដាញ​សង្គម ​ដែល​ផ្ដល់​ព័ត៌មាន​សំខាន់​សម្រាប់​មនុស្ស​ដែល​មាន​ស្ថានភាព​ស្រដៀង​គ្នា។ ខ្ញុំ​បាន​បង្កើត​គម្រោង​រក​ប្រាក់ចំណេញ ​ដែល​អាច​បង្រួបបង្រួម​ពួកគេ និង​ជំនួយ​ឥត​សំណង​ដើម្បី​គាំទ្រ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​រក​ឃើញ​ខ្លួនឯង​ នៅ​ក្នុង​ស្ថានភាព​លំបាក​ និង​ផ្លាស់ប្ដូរ​ជីវិត​ពិតប្រាកដ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ CEO ផលិតកម្ម Sastra រៀបរាប់ជីវិតតស៊ូ បាក់ទឹកចិត្ត តែមិនចុះចាញ់ រហូតដល់មានថ្ងៃនេះ

ចុចអាន៖ សម្រង់សម្ដីដាស់តឿនទាំង ១២ ពីតារារ៉េប Kid Cudi ជាមេរៀនជីវិតគួរពិចារណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម