Connect with us

KPT+

សម្រង់សម្ដីដាស់តឿនទាំង ១២ ពីតារារ៉េប Kid Cudi ជាមេរៀនជីវិតគួរពិចារណា

បានផុស

នៅ

លោក Kid Cudi ជាតារារ៉េបអាមេរិកាំងដ៏ល្បីឈ្មោះមួយរូប ក៏ជាបុគ្គលមានឥទ្ធិពលម្នាក់ផងដែរនៅក្នុងពិភពលោក។ ត្បិតតែលោកជាអ្នករ៉េបក៏ពិតមែន ប៉ុន្តែជាទូទៅគេបានឃើញនិងឮទំនុកច្រៀងរបស់តារាវ័យ ៣៦​ ឆ្នាំរូបនេះ មានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅពីការលើកទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាសម្រង់សម្ដីមានន័យពីក្នុងឃ្លាចម្រៀងរបស់ Kid Cudi ទុកជាដាស់តឿនមនុស្សទូទៅ៖

១/ “ពេលខ្លះយើងត្រូវអភ័យទោស ហើយរៀនបំភ្លេច។ អភ័យទោសចំពោះអ្វីដែលគេធ្វើឲ្យយើងឈឺចាប់ ហើយបំភ្លេចថា វាធ្លាប់កើតមានឡើង។”

២/ “ប្រសិនបើស្រីផ្សេងម្នាក់ចង់ឆក់បុរសជាគូស្នេហ៍របស់នាង  នោះមិនចាំបាច់សងសឹកទេ ហើយឲ្យគេទៅនាងចុះ ព្រោះបុរសស្មោះពិត គ្មាននរណាមកឆក់យកបានឡើយ។”

៣/ “ជាការពិតដែលថា ការឈឺចាប់ធ្វើឱ្យមនុស្សផ្លាស់ប្តូរ។”

៤/ “ការរស់នៅគឺជាជម្រើស ហើយជម្រើសនោះធ្វើឲ្យអ្នកមានភាពខុសប្លែកពីអ្នកដទៃ។”

៥/ “ខ្ញុំគ្រាន់តែចង់រៀន ហើយចង់រីកលូតលាស់។ ខ្ញុំចង់ប្រើប្រាស់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ខ្ញុំចង់ក្លាយជាមនុស្សអស្ចារ្យម្នាក់។”

 ៦/ “ទោះបីផ្លូវក្រោមដី ក៏គង់មានពន្លឺមួយនៅចុងបញ្ចប់នៃផ្លូវនោះ។ ទោះបីស្ថិតក្នុងនរក ក៏គង់មានច្រកចេញមួយមិនខាន ហើយខ្ញុំបានរកឃើញច្រកនោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកផ្លូវចេញ ខ្ញុំបានទុកទ្វារចំហរ ហើយនឹងរង់ចាំអ្នកដែលចង់រីកលូតលាស់ជាមួយខ្ញុំ។”

៧/ “ការរត់ចេញពីបញ្ហា គឺជាការប្រណាំងមួយដែលអ្នកគ្មានថ្ងៃឈ្នះនោះទេ។”

៨/ “កុំបណ្តោយឱ្យភាពសោកសៅពីអតីតកាលនិងការភ័យខ្លាចលងបន្លាចអនាគត ហើយបំផ្លាញសុភមង្គលនាពេលបច្ចុប្បន្នរបស់អ្នក។”

៩/ “ជីវិតរបស់ខ្ញុំជាជម្រើសខ្ញុំ កំហុសរបស់ខ្ញុំជាមេរៀនខ្ញុំ មិនមែនជារឿងរបស់អ្នកទេ។”

១០/ “កុំប្រកាន់ទស្សនៈរឹងរូសពេកពីរឿងដែលអ្នកមិនដឹងឬមិនយល់ច្បាស់។”

១១/ ពេលខ្លះអ្នកគិតថា អ្នកចង់បាត់ខ្លួន ប៉ុន្តែអ្វីដែលអ្នកចង់បានពិតប្រាកដ គឺត្រូវបានគេរកឃើញឯណោះវិញទេ។”

១២/ “ ប្រសិនបើខ្ញុំដួលចុះឬបើស្លាប់ទៅ ត្រូវដឹងថា ខ្ញុំបានរស់នៅឱ្យអស់ពីសមត្ថភាព ហើយប្រសិនបើខ្ញុំដួលចុះឬបើស្លាប់ទៅ ត្រូវដឹងដែរថា នោះវាមិនមែនមកពីគ្រាប់កាំភ្លើងទេ។”

ប្រែសម្រួល៖ សន្យា

ប្រភព៖ wealthy gorilla

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម