KPT+
ហេតុអ្វីក៏មនុស្សប្រុសវ័យក្មេងខ្លះលង់ស្រលាញ់មនុស្សស្រីអាយុបង?
ស្ត្រីរឹងមាំឯករាជ្យនិងជោគជ័យ អាចមានទំនាក់ទំនងជាមួយបុរសគ្របវ័យ ប៉ុន្តែសម្រាប់ហេតុផលខ្លះ នាងបែរជាទាក់ទាញដោយបុរសវ័យក្មេងទៅវិញ។ វាលែងជារឿងចម្លែក ព្រោះរឿងនេះមិនមែននាងតែម្នាក់ឯងឡើយ បច្ចុប្បន្ននេះវាក្លាយជារឿងធម្មតាទៅហើយ។ ដោយសារនាងមានចំណុចពិសេសជាច្រើន ដែលមនុស្យស្រីវ័យក្មេងមិនមាន។
១. មានបទពិសោធន៍ច្រើនដែលបុរសវ័យក្មេងចង់រៀនពីនាង

ហេតុផលធំបំផុតដែលធ្វើឲ្យបុរសវ័យក្មេងចូលចិត្តមនុស្សស្រីអាយុបង គឺបទពិសោធន៍ជីវិតរបស់នាង។ នាងឆ្លាតនិងពូកែ ហើយស៊ូទ្រាំនឹងស្ថានភាពលំបាកក្នុងជីវិត។ នាងធ្លាប់ឆ្លងកាត់វាពេញមួយជីវិត ហើយបុរសក្មេងជាងនាង មានអារម្មណ៍ថានាងមានអ្វីជាច្រើន ដែលគេត្រូវរៀនពីនាង។
មួយទៀត នាងអាចមានសមត្ថភាពមើលឃើញបុរសវ័យក្មេង តាមរបៀបមួយដែលពួកគេមិនអាចមើលឃើញខ្លួនឯង។
២. នាងតែងមានទស្សនៈថ្មីៗផ្ទាល់ខ្លួន

មានអ្វីជាច្រើនដែលបុរសវ័យក្មេងចង់រៀនពីស្ត្រីវ័យអាយុបង ព្រោះនាងតែងមានទស្សនៈថ្មីៗដែលគេមិនធ្លាប់បានលឺ ឬដឹងពីនរណាម្នាក់។ នាងនឹងជួយបុរសនោះ យល់ពីអារម្មណ៍របស់គេកាន់តែស៊ីជម្រៅ។ ពួកគេមិនចាំបាច់លេងល្បែងចិត្ត ឬធ្វើការស្មានចិត្តនាង។ គ្រាន់តែនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់គេទៅនាង នាងនឹងដឹងពីអារម្មណ៍នោះមិនខាន។
៣. មានទំនុកចិត្តនិងរឹងមាំឯករាជ្យ
មនុស្សស្រីវ័យក្មេងភាគច្រើនចូលចិត្តឲ្យមនុស្សយកចិត្តទុកដាក់ និងស្រលាញ់គេច្រើនៗ។ ប៉ុន្តែមនុស្សស្រីអាយុច្រើន បានឆ្លងកាត់ដំណាក់កាលនោះរួចហើយ។ បទពិសោធន៍ជីវិតបានផ្ដល់ឲ្យនាងនូវគំនិតប្រសើរជាងមុន ថាតើនាងជានរណា ហើយអ្វី ដែលសំខាន់ពិតនៅក្នុងជីវិតរបស់នាង។
នាងមិនខ្វល់អ្នកណានិយាយអ្វី សំខាន់នាងមានទំនុកចិត្តនិងរឹងមាំ ឯករាជ្យចំពោះខ្លួននាង មិនបាច់អ្នកណាមកបារម្ភពីនាង។
៤. មានភាពចាស់ទុំខាងផ្លូវអារម្មណ៍
មនុស្សវ័យក្មេងពោរពេញទៅដោយថាមពលនៃអារម្មណ៍ ពេលមានបញ្ហាគឺមិនអាចគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែមនុស្សស្ត្រីអាយុច្រើន ទោះខាងក្រៅនាងលេងសើចច្រើន ដូចស្ត្រីវ័យក្មេងក៏ដោយ តែពេលមានបញ្ហា នាងអាចគ្រប់គ្រងអារម្មណ៍របស់នាងបាន ដោយមិនចាំបាច់បង្ហាញប្រាប់គេថា នាងកំពុងតែខឹងឬមានបញ្ហា។ ព្រោះនាងបានរៀននឹងឆ្លងកាត់អារម្មណ៍ធ្លាក់ចុះ ភាពឈឺចាប់វេទនា រហូតស៊ាំនឹងអារម្មណ៍ទាំងនោះរួចទៅហើយ។
៥. ចូលចិត្តគាំទ្រផ្នែកអារម្មណ៍របស់ដៃគូនិងដឹងពីអ្វីដែលដៃគូមាន

បុរសខ្លះចូលចិត្តគុណធម៌ដែលស្ត្រីវ័យចំណាស់មាន នឹងអាចផ្ដល់នូវការគាំទ្រខាងផ្លូវចិត្តនិងអារម្មណ៍ ដែលស្ត្រីវ័យក្មេងមិនអាចធ្វើបាន។ អ្វីដែលទាក់ទាញរបស់បុរសស្ត្រីចំណាស់តាំងពីដំបូង គឺការផ្ដោតអារម្មណ៍របស់នាង។ នាងមានគំនិតរឹងមាំ អំពីអ្វីដែលនាងចង់បាននិងផ្ដោតថាមពល ដើម្បីឈានដល់គោលដៅធំៗ ។ ខណៈពេលដែលស្ត្រីវ័យក្មេង កំពុងស្វែងរកពិភពលោក តាមរយៈទំនាក់ទំនងក្នុងរឿងល្ខោនដ្រាម៉ា តែស្ត្រីអាយុច្រើនផ្ដោតសំខាន់លើការកែលំអជីវិតផ្ទាល់ខ្លួន និងជីវិតរបស់មនុស្សជាទីស្រឡាញ់របស់នាង។
៦. រសជាតិជីវិតនាងចម្រុះគ្នា

បុរសខ្លះចូលចិត្តអារម្មណ៍ស្ងប់ស្ងាត់ ដែលស្ត្រីអាយុបងមាន ព្រោះនាងមានចំណង់ចំណូលចិត្តស្ងប់ស្ងាត់ ដូចជាការធ្វើសួនច្បារ ធ្វើសិប្បកម្ម និងការគូរគំនូរ ឬចំណាយពេលយប់របស់នាង នៅកន្លែងណាមួយ ដែលសក្ដិសមនឹងវ័យរបស់នាង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សស្រី ជួបមនុស្សត្រូវចិត្ត ច្រើនសម្តែងកាយវិកាទាំងនេះដោយមិនដឹងខ្លួនទេ
ចុចអាន៖វិធីរក្សាទំនាក់ទំនងស្នេហាឲ្យកាន់តែយូរអង្វែងសម្រាប់ដៃគូជាបុរស

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ