ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ យើងត្រូវពង្រឹងខ្លួនឱ្យខ្លាំង រឹងមាំ មិនមែនធ្វើឱ្យខ្លួនឯងទន់ខ្សោយ ដើម្បីឱ្យ គេអាណិតអាសូរទេ
យើងត្រូវពង្រឹងខ្លួនឱ្យខ្លាំង រឹងមាំដោយខ្លួនឯង មិនមែនធ្វើឱ្យខ្លួនឯងទន់ខ្សោយ ដើម្បីឱ្យគេអាណិត អាសូរ ជួយយើងនោះទេ។ យើងត្រូវរឹងមាំ រួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចបាននូវមហិច្ឆតារបស់ខ្លួន កម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នេះជាការលើកឡើងរបស់លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី៣ និងអូរឬស្សីទី៤ ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៩ តុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។

លោកឃួង ស្រេង បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា យើងត្រូវការទាំងអស់ មិនមែនយកមួយ បោះចោលមួយនោះទេ។ ក្នុងករណី ពលរដ្ឋមានទំនាស់ យើងត្រូវដោះស្រាយដោយភាពត្រឹមត្រូវ ពលរដ្ឋទទួលបានប្រយោជន៍ដូចគ្នា។ គណបក្សប្រជាជនកម្ពុជា ត្រូវការធំបំផុតគឺការរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿង។

លោកឃួង ស្រេង បានបញ្ជាក់ថា បើគណបក្សគេផ្សេងចង់ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា យើងទទួលយក ដើម្បីយើងរួមគ្នាជាធ្លុងមួយ ធ្វើឱ្យខ្មែរយើងកាន់តែរឹងមាំ។ ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយប្រទេសថៃ ឃើញប្រជាជនកម្ពុជា រួមសាមគ្គីគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ការពារជាតិ តាមរយៈការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់សមូរភូមិមុខ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ហើយថា បើស្រលាញ់ជាតិ កុំប្រើប្រាស់លុយបាត និងទំនិញរបស់ថៃ។

ពាក់ព័ន្ធនឹងការងារខាងលើនេះ លោកឃួង ស្រេង បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យចំពោះទំនិញ ដែលជាផលិតផលរបស់ថៃ ព្រោះវាមានលេខកូដ របស់ប្រទេស។ យើងនឹងរៀបចំ ឱ្យមានការចុះពិនិត្យទំនិញទាំងនេះ នៅតាមទីផ្សារទំនើបៗនៅក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបន្តថា ដើម្បីទទួលបានជ័យជំនះ សមាជិកបក្សយើងទាំងអស់ត្រូវតែសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ហើយការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ឆតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕
ដោយ ៖ ស្រីរ័ត្ន













-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


