ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ស្នើកិច្ចសហការគាំទ្របន្ថែមពី UNDP ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើកិច្ចសហការគាំទ្របន្ថែមទៀតពីស្ថាប័ន UNDP ក្នុងការពង្រឹងប្រសិទ្ធភាព និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការស្នើរបស់រដ្ឋមន្ត្រីយុត្តិធម៌ បានធ្វើឡើងក្នុងជំនួបជាមួយយលោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិថ្មី (UNDP) ប្រចាំនៅកម្ពុជា។

ក្នុងជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Enrico Gaveglia បានផ្ដោតការពិភាក្សាអំពីកិច្ចសហការរវាងក្រសួងយុត្តិធម៌ និង UNDP ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីលើកកម្ពស់នីតិរដ្ឋ អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ ពិសេសលើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាកកម្ពុជា។

លោក កើត រិទ្ធ បានអរគុណចំពោះ UNDP ដែលបន្តផ្ដល់ជំនួយ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងយុត្តិធម៌ ក៏ដូចជាក្រសួង ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចសមិទ្ធផលការងារជាអាទិភាពជាច្រើនក្នុងបុព្វហេតុនៃការអភិវឌ្ឍរបស់កម្ពុជា។

ផ្អែកលើភាពជាដៃគូដ៏ល្អនេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការសង្ឃឹមជឿជាក់ថា ក្នុងអាណត្តិបេសកកម្មថ្មីរបស់លោក Enrico Gaveglia នៅកម្ពុជា UNDP នឹងបន្តសហការគាំទ្រយ៉ាងសកម្មបន្ថែមទៀតចំពោះកិច្ចការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។
លោក បានសង្កត់ធ្ងន់ដល់កិច្ចសហប្រតិបត្តិការលើជំនួយផ្នែកច្បាប់ កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងលទ្ធភាពសហការគ្នាក្នុងកិច្ចការផ្សេងៗទៀតសំដៅគាំទ្រគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល និងលើកកម្ពស់គោលការណ៍នីតិរដ្ឋនៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


