ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួបមន្ត្រីកិច្ចសន្យាដែលទើបប្រឡងជាប់ ដោយជំរុញឱ្យខិតខំធ្វើការអស់ពីសមត្ថភាព
មន្ត្រីកិច្ចសន្យាបច្ចេកទេសចំនួន៣០រូប ត្រូវបានបញ្ជូនទៅបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម មុនចូលទៅបម្រើការងារនៅតាមអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ បន្ទាប់ពីមន្ត្រីកិច្ចសន្យាទាំងនេះបានប្រឡងជាប់ជាស្ថាពរកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។

កម្មវិធីបណ្ដុះបណ្ដាលនេះបានបើកជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅឯបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
គួរកត់សម្គាល់ថា មន្ត្រីទាំង៣០រូបនេះ ជាអតីតបេក្ខជនដែលត្រូវបានជ្រើសរើសដោយផ្ទាល់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ តាមរយៈការធ្វើសម្ភាសផ្ទាល់មាត់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីឱ្យចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យាបច្ចេកទេសជំនាញច្បាប់នៅក្រសួងយុត្តិធម៌ ហើយនេះជាមន្ត្រីកិច្ចសន្យាជំនាន់ទី២ ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រឡងប្រជែងសរុបចំនួន២៧១រូប។

សម្រាប់កម្មវិធីបណ្តុះបណ្តាលពេលនេះ ក្រសួងយុត្តិធម៌ បញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង ក៏ដូចជាតម្រង់ទិសដល់មន្រ្តីជាប់កិច្ចសន្យាបច្ចេកទេសទាំង ៣០រូប ដើម្បីត្រៀមលក្ខណៈទៅបំពេញការងារនៅតាមអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ដោយផ្ដោតការបណ្ដុះបណ្ដាលពីរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ មុខងារ និងក្រមសីលធម៌មន្ត្រី ការងារជំនាញតាមអង្គភាពចំណុះ ការរៀបចំ និងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការងារពាក់ព័ន្ធផ្សេងៗទៀត។
កម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ នេះ នឹងប្រព្រឹត្តទៅរយៈពេល១ ខែ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

លោក កើត រិទ្ធ បានលើកឡើងនៅក្នុងពិធីបើកកម្មវិធីបណ្ដុះបណ្ដាលនេះ ដោយបានគូសបញ្ជាក់ដល់មន្ត្រីជាប់កិច្ចសន្យាទាំង៣០រូប អំពីគោលការណ៍នៃការជ្រើសរើសមន្ត្រី ដែលបានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព”។ ក្នុងន័យនេះ លោក ក៏បានណែនាំថា នេះជាឱកាសមួយដែលអនុញ្ញាតឱ្យមន្ត្រីជាប់កិច្ចសន្យាបានបង្ហាញនូវសមត្ថភាពរបស់ខ្លួន និងអាចចូលរួមជាមួយវិស័យយុត្តិធម៌ក្នុងការបម្រើប្រជាពលរដ្ឋបាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


