ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ កំពុងពន្លឿននីតិវិធី ដើម្បីដាក់ឱ្យដំណើរការអនុវត្តទោសការងារសហគមន៍ សម្រាប់សំណុំរឿងព្រហ្មទណ្ឌ
ក្រសួងយុត្តិធម៌ និងដៃគូពាក់ព័ន្ធ កំពុងខិតខំព្យាយាមដោយយកចិត្តទុកដាក់ ក្នុងការពន្លឿន ដើម្បីដាក់ឱ្យដំណើការ “ការអនុវត្តបទប្បញ្ញត្តិនៃទោសការងារសហគមន៍ ការព្យួរទោសសាកល្បង និងការដោះលែងដោយមានលក្ខខណ្ឌ” សម្រាប់សំណុំរឿងព្រហ្មទណ្ឌ ជាពិសេសសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង”។ ចំពោះយន្តការអនុវត្តទោសការងារសហគមន៍នេះ ក៏ជាផ្នែកមួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ។

ដើម្បីពន្លឿនលើការងារនេះ ក្រុមការងារចំពោះកិច្ចក្រសួងយុត្តិធម៌ បានរៀបចំកិច្ចប្រជុំជាច្រើនលើកមកហើយគិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៥ មក ដោយមានការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំគោលការណ៍ណែនាំលើការងារខាងលើនេះ និងប្រមូលធាតុចូលបន្ថែម ដើម្បីត្រៀមអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើបាន។
“ទោសការងារសហគមន៍” ត្រូវបានអនុញ្ញាតដោយក្រមព្រហ្មទណ្ឌដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០៩មកម្លេះ តែដោយសារបញ្ហាមួយចំនួនដូចជា សាធារណជនមិនទាន់យល់ និងខ្វះដៃគូរទទួលយកទណ្ឌិតទៅធ្វើការងារសហគមន៍ទើបការអនុវត្តន៍ទោសនេះត្រូវបានអូសបន្លាយមកដល់ពេលនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ធ្លាប់ប្រាប់កម្ពុជាថ្មីថា ៖«ទោសការងារសហគមន៍នេះគឺអនុវត្តន៍បានតែចំពោះបទល្មើសស្រាលៗតែប៉ុណ្ណោះ ដែលអាចជួយឱ្យទណ្ឌិតក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមជាតិផង និងជួយដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារផងដែរ»។

សូមជម្រាបថា ចំពោះនីតិវិធីដាក់ឱ្យអនុវត្តទោសការងារសហគមន៍ ត្រូវបានអង្គសង្គមស៊ីវិល ដូចជាអង្គការលីកាដូ ដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស បានស្វាគមន៍ចំពោះយន្តការនេះ។ គិតត្រឹមឆ្នាំ២០២៤ ពន្ធនាគារកម្ពុជាមានអ្នកទោសជាង ៥ម៉ឺននាក់ ខណៈអគ្គនាយកដ្ឋានពន្ធនាគារមានគម្រោងសាងសង់ពន្ធនាគារបន្ថែម ឬពង្រីកបន្ទប់ឱ្យធំជាងមុខដើមដោះស្រាយបញ្ហាប្រឈម ហើយវិធានការផ្ទេរអ្នកទោសពីពន្ធនាគារមួយទៅពន្ធនាគារមួយទៀតក៏ត្រូវធ្វើឡើងជាបន្តបន្ទាប់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


