ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌កំពុងពិនិត្យដោយប្រុងប្រយ័ត្នលើផ្លូវច្បាប់ពាក់ព័ន្ធការយកក្មេងទំនើងទៅបម្រើការនៅសមរភូមិមុខ
ក្រសួងយុត្តិធម៌ កំពុងបន្តពិនិត្យសិក្សាដោយប្រុងប្រយ័ត្នលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការ ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង ពិសេសតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្តារនីតិសម្បទារបស់ក្មេងទំនើង តាមរយៈការបញ្ជូនទៅបម្រើការងារផ្នែកការដ្ឋានសំណង់នៅសមរភូមិមុខ។

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព ធ្វើការសិក្សាលើទិដ្ឋភាពផ្លូវច្បាប់ដើម្បីយកក្មេងទំនើង ដែលកំពុងជាប់ឃុំទៅធ្វើការងារដែលបម្រើឱ្យសមរភូមិមុខ ដូចជាការដាំបន្លែ និងចាក់បេតុងលេណដ្ឋាន ជាដើម។
អនុវត្តតាមការណែនាំនេះ លោកស្រី ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ថា កិច្ចការនេះ ក្រសួងកំពុងពិនិត្យសិក្សានៅកម្រិតបច្ចេកទេស ដោយគូសបញ្ជាក់ថា ក្រុមការងារដែលមានការពាក់ព័ន្ធកំពុងតែពិនិត្យសិក្សាឱ្យបានច្បាស់លាស់ និងដោយប្រុងប្រយ័ត្នលើកិច្ចការនេះ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះ ពុំទាន់អាចកំណត់នូវរយៈពេលជាក់លាក់ណាមួយនោះទេសម្រាប់ការពិនិត្យសិក្សាលើទិដ្ឋភាពច្បាប់នេះ។

ជាការកត់សម្គាល់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំមួយ ដែលមានការចូលរួមពីសំណាក់មន្រ្តីជំនាញក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញាអមសាលាជម្រះក្តីមួយចំនួន ដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង។
ជុំវិញបំណងបញ្ជូនក្មេងទំនើងទៅសមរភូមិនេះ ក៏មានមតិលើកឡើងផ្សេងៗគ្នាជាច្រើន រាប់ទាំងការរិះគន់ផងដែរ ប៉ុន្តែសម្តេចធិបតី បានចេញមកបញ្ជាក់ថា ក្មេងទំនើងមិនបញ្ជូនទៅកាន់អាវុធនៅសមរភូមិជួរមុខនោះទេ គឺសម្រាប់បម្រើសកម្មភាពសមរភូមិជួរមុខ ដូចជាការចាក់បេតុងប៉ុណ្ណោះ។

សម្ដេចធិបតីបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា គ្មានគោលការណ៍ឱ្យធ្វើច្បាប់ថ្មីទេ គឺឱ្យសិក្សាច្បាប់ចាស់ ហើយការឱ្យយកក្មេងទំនើងទៅបម្រើសកម្មភាពនៅសមរភូមិមុខ មិនមែនបញ្ជូនទៅសមរភូមិមុខទេ។ សម្ដេច បានគូសបញ្ជាក់យ៉ាងច្បាស់ថា មិនយកក្មេងទំនើងទៅកាន់កាំភ្លើង ដែលអាចធ្វើឱ្យខូចសណ្តាប់ធ្នាប់កងទ័ពនោះទេ។
តាមការបញ្ជាក់របស់សម្តេចធិបតី ជាគោលគំនិត ក្មេងទំនើងប្រព្រឹត្តខុសច្បាប់ត្រូវអនុវត្តច្បាប់ជាធរមាន ខណៈការបញ្ជូនក្មេងទំនើងទៅបម្រើការនៅសមរភូមិមុខ ជាការគិតគូរពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញរបស់ពួកគេ ជាជាងការជាប់ឃុំនៅក្នុងពន្ធនាគារដោយឥតប្រយោជន៍។ ម្យ៉ាង ក៏ជាការដាស់តឿនដល់ក្រុមក្មេងទំនើងឱ្យដឹងពីការលះបង់របស់កងទ័ពក្នុងកិច្ចការពារជាតិនៅតាមព្រំដែន ក្នុងពេលដែលពួកគេជាយុវជននេះបែរជាបង្កការអុកឡុកក្នុងសង្គមទៅវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


