Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំពេញអង្គព្រឹទ្ធសភា

បានផុស

នៅ

បន្ទាប់ពីអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តដឹកនាំសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃនេះ គឺដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥ និងកំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ភ្លាមៗយកព្រឹកថ្ងៃព្រហស្បតិ៍ ដដែលនេះ ដើម្បីបើកសម័យប្រជុំពេញអង្គព្រឹទ្ធសភា ដោយមានរបៀបវារៈតែមួយ គឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។

ការបន្តដឹកនាំពីកិច្ចប្រជុំមួយទៅកិច្ចប្រជុំមួយទៀតភ្លាមៗនោះ គឺមិនមែនជាលើកទី១ទេ របស់សម្ដេចតេជោ ហ៊ុន សែន ពោលគឺជាញឹកញាប់ បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែបានបន្តដឹកនាំ​សម័យប្រជុំពេញអង្គភ្លាមៗតែម្ដង។ ខណៈកិច្ចប្រជុំខ្លះ សម្ដេចតេជោដឹកនាំប្រជុំតាំងពីព្រឹក រហូតដល់ល្ងាច ឬតដល់យប់អធ្រាត្រទៀតផង ទាល់តែចប់របៀបវារៈដែលបានកំណត់។

ពេលបច្ចុប្បន្ននេះ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ សម្ដេចតេជោ បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពការងារ និងតួនាទីភារកិច្ចផ្នែកអំណាចនយោបាយរបស់ព្រឹទ្ធសភាកាន់តែសកម្មខ្លាំងក្លា និងប្រសិទ្ធភាពខ្ពស់សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម