ព័ត៌មានជាតិ
ពីវេទិកាក្នុងប្រទេសអាស៊ែបៃហ្សង់ អនុប្រធានសភាបន្តអំពាវនាវសហគមន៍អន្តរជាតិជួយតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ
ក្នុងសន្និសីទអន្តរជាតិស្តីពីការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង នៅប្រទេសអាស៊ែបៃហ្សង់ លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានទទូចដល់សហគមន៍អន្តរជាតិ បន្តតាមដានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ លោក បានសង្កត់ធ្ងន់ដល់សហគមន៍អន្តជាតិផ្ដល់នូវការគាំទ្រដល់ភាពត្រឹមត្រូវ និងយុត្តិធម៌ ជាជាងការគាំទ្រប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។

នៅចំពោះមុខអ្នកតំណាងមកពីបណ្តាប្រទេសផ្សេងៗ លោកបានអំពាវនាវដូច្នេះថា«សូមឱ្យប្រទេសទាំងអស់គាំទ្រលើភាពត្រឹមត្រូវ យុត្តិធម៌ និងច្បាប់អន្តរជាតិ។ យើងត្រូវតែនិយាយជាសំឡេងតែមួយ ដោយមិនមែនគាំទ្រប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតទេ ប៉ុន្តែត្រូវការពារសន្តិភាព អធិបតេយ្យភាព សុចរិតភាព និងនីតិរដ្ឋ ដែលចងភ្ជាប់សហគមន៍អន្តរជាតិជាមួយគ្នា»។

ជាជំហររបស់កម្ពុជា អនុប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ទៅកាន់អង្គវេទិកានេះថា ជម្លោះត្រូវតែដោះស្រាយតាមគោលការណ៍យុត្តិធម៌ ស្របតាមបទដ្ឋានអន្តរជាតិ ដោយកម្ពុជាអំពាវនាវអ្នកសម្របសម្រួល អ្នកជំនាញច្បាប់ និងស្ថាប័ននានាផ្តល់ការគាំទ្រដោយមិនលំអៀង។ លោក បញ្ជាក់ពីការស្វាគមន៍របស់កម្ពុជាចំពោះអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងជម្លោះព្រំដែននេះ ដើម្បីបង្ហាញពីតម្លាភាព ការកសាងទំនុកចិត្ត និងពង្រឹងដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។
តាមសុន្ទរកថារបស់លោក ធន់ វឌ្ឍនា ដែលថ្លែងចេញពីវេទិកាអន្តរជាតិនេះកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក៏បានអរគុណដល់ប្រជាជាតិទាំងអស់ដែលបន្តគាំទ្រសន្តិភាព ភាពត្រឹមត្រូវ យុត្តិធម៌ និងការគោរពច្បាប់អន្តរជាតិ។

«សូមឱ្យយើងជ្រើសរើសការសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា និងការចរចា ជាជាងប្រើអំពើហិង្សា ពីព្រោះជម្លោះប្រដាប់អាវុធបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងផ្ទះសម្បែង ហើយបានឆក់យកជីវិតស្ត្រី និងកុមារ»។ សុន្ទរកថារបស់លោកបន្តយ៉ាងដូច្នេះ។
ជាការកត់សម្គាល់ មុននឹងមានសេចក្ដីអំពាវនាវខាងលើ អនុប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ ក៏បានលាតត្រដាងពីសកម្មភាពឈ្លានពានរបស់កម្រោលរបស់យោធាថៃមកលើកម្ពុជា ម្ដងហើយម្ដងទៀត ដោយនៅចុងក្រោយនេះ ក្នុងឆ្នាំ២០២៥ ភាពតានតឹងបានវិលត្រឡប់មកវិញ បន្ទាប់ពីទាហានកម្ពុជាម្នាក់ត្រូវបានទាហានថៃបាញ់សម្លាប់។

នៅចំពោះមុខភាពតានតឹងយោធាឡើងវិញនេះ លោក បានរាយការណ៍ប្រាប់វេទិកាខាងលើថា កម្ពុជា តែងតែអំពាវនាវឱ្យមានការសន្ទនាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំ ដែនរួម និងគណៈកម្មាធិការព្រំដែនទូទៅ ហើយកម្ពុជា ក៏នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
លោក សង្កត់ធ្ងន់ថា កម្ពុជាបន្តរង់ចាំការឆ្លើយតបពីភាគីថៃ លើការចរចាព្រំដែនគោក និងការកំណត់ព្រំដែន។ ទាក់ទងបញ្ហាសមុទ្រវិញ លោក ថា ថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ទាក់ទងនឹងព្រំដែនសមុទ្រ។ ដូច្នេះកម្ពុជាក៏បានសម្រេចជ្រើសយកយន្តការអន្តរជាតិមួយ គឺតាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ប្រទេសទាំងពីរ កំពុងរៀបចំសម្រាប់ការផ្សះផ្សាជាកាតព្វកិច្ចនេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


