ព័ត៌មានជាតិ
ព្រឹទ្ធសភាពង្រឹងកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាលរបស់កូរ៉េ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា
លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦បានទទួលជួបក្រុមអង្គការក្រៅរដ្ឋាភិបាលរបស់កូរ៉េខាងត្បូង ដឹកនាំដោយលោក គីម ចេងយុង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា និងលោក ចុង ហូលី ប្រធានក្រុមប្រឹក្សាអង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍កូរ៉េ។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នារវាងព្រឹទ្ធសភាកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលរបស់កូរ៉េ ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍកម្ពុជា។

លោក អ៊ុច បូររិទ្ធ បានលើកឡើងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង។ តួយ៉ាង លោក បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េ ដែលបាននិងកំពុងប្រតិបត្តិការយ៉ាងសកម្មនៅកម្ពុជាទៅលើវិស័យជាច្រើន ដូចជាអប់រំ សុខាភិបាល ទឹកស្អាត សង្គមកិច្ច កសិកម្ម និងអភិវឌ្ឍន៍ជនបទ ជាដើម។

ប្រធានស្តីទីព្រឹទ្ធសភា សង្កត់ធ្ងន់ថា វត្តមានរបស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េនៅកម្ពុជា ក៏ជាសក្ខីភាពបង្ហាញពីការរឹតចំណងមិត្តភាពកាន់តែល្អប្រសើររវាងកម្ពុជា និងកូរ៉េខាងត្បូង និងជាការរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។
ជាការកត់សម្គាល់ ក្រុមប្រឹក្សាអង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍កូរ៉េ មានសមាជិកចំនួន ២៨អង្គការ បាននិងកំពុងធ្វើសកម្មភាពនៅទូទាំង១៥ខេត្តរបស់កម្ពុជា និងរាជធានីភ្នំពេញ ដោយអង្គការភាគច្រើនផ្តោតលើវិស័យអប់រំ សុខាភិបាល និងទឹកស្អាត។ បើតាមការគូសបញ្ជាក់ដោយលោក ចុង ហូលី (Jung-ho Lee) ប្រធានក្រុមប្រឹក្សាអង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍កូរ៉េប្រចាំនៅកម្ពុជា អង្គការត្រូវចំណាយថវិកាប្រចាំឆ្នាំចំនួនជាង១២លានដុល្លារ ដែលទទួលបានពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិសកល និងប្រភពពីការរៃអង្គាសពីសប្បុរសជន។

ភាគីទាំងពីរ ក៏បានបង្ហាញឆន្ទៈយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រឹទ្ធសភាកម្ពុជា និងស្ថានទូតកូរ៉េនៅកម្ពុជា នឹងបន្តរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនជាលំដាប់ និងបានត្រៀមខ្លួនសហការជាមួយអង្គការក្រៅរដ្ឋាភិបាលកូរ៉េទាំងអស់នៅកម្ពុជា។
លោក គីម ចេងយុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងនូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៤ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


