ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជូនខ្លួនអតីតកីឡាប្រដាល់ និង បក្ខពួកទៅតុលាការ ករណីឆក់ត្រីក្នុងបឹងពារាំង
សមត្ថកិច្ចបានឲ្យដឹងថា អតីតកីឡាប្រដាល់ លោកសារឹម វ៉ាន់ថន និងគូកនម្នាក់ទៀត បានត្រូវសមត្ថកិច្ចរដ្ឋបាលជលផល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីចូលឆក់ត្រីក្នុងតំបន់ហាម ឃាត់ បឹងពារាំង។

យោងរបាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានបង្ហាញថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សារឹម វ៉ាន់ថន និងឈ្មោះ សៀ ឆៃណា ដែលជាសម្លាញ់នឹងគ្នាបានផឹកស៊ីជុំគ្នា នៅក្នុងភូមិបុស្សក្រឡាញ់ ជាមួយម្ចាស់ផ្ទះឈ្មោះទិត្យ។ លុះផឹកដល់ម៉ោងប្រហែល២២និង៣០នាទី ក៏បែកគំនិតខ្ចីដុំឆក់ពីម្ចាស់ផ្ទះឈ្មោះទិត្យ ជិះម៉ូតូ០២គ្រឿង គ្នា ០២នាក់ ចេញទៅឆក់ត្រីនៅចំណុចតំបន់ បបុស្ស ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ខណៈពេលកំពុងចាប់ផ្ដើមឆក់ត្រី ត្រូវបានកម្លាំងប្រជាសហគមន៍សង្កាត់ជ្រាវ ដែលប្រចាំការនៅគោលដៅ នោះស្រាប់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រាវ ដើម្បីបញ្ជូនទៅជំនាញរដ្ឋបាលជលផល ដើម្បីកសាងនីតិវិធី។ ជនសង្ស័យទាំង០២នាក់ ដែលឃាត់ខ្លួនមានទី១ ឈ្មោះ សៀ ឆៃណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងជួសជុលកង់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ជនសង្ស័យទី២ ឈ្មោះ សារឹម វ៉ាន់ថន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កីឡាប្រដាល់។ ទីលំនៅបច្ចុប្បន្ន ភូមិបុសក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រៅពីឃាត់ ខ្លួនកម្លាំងនគរបាលបានរឹបអូស សម្ភារនិង មធ្យោបាយ សម្រាប់ប្រព្រឹត្តបទល្មើស មួយចំនួនដូចជា ដុំអាំភ្លីឆក់១គ្រឿង អាគុយ ០១គ្រឿងម៉ូតូ ០២គ្រឿងផងដែរ។


លោកគង់ មង្គល ប្រធានសហគមន៍ ទេសចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងថា ជនសង្ស័យបានលួចចូលទៅឆក់ត្រី ក្នុងបឹងពារាំងត្រង់ចំណុច បបុស្ស ដែលជាតំបន់ហាមឃាត់ពិសេស គឺជាតំបន់ត្រីមេពូជ។ អីចឹងទេ ខាងលោកបានប្រគល់ឲ្យជំនាញបន្តនីតិវិធី។ ជុំវិញករណីនេះដែរ លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានបញ្ជាក់តាទូរសព្ទនាព្រឹកថ្ងៃទី១២ ខែមេសានេះថា ករណីនេះលោកកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១២ ខែមេសានេះ។
សូមរម្លឹកផងដែរថា សហគមន៍ទេសចរណ៍បឹងពារាំង ត្រូវបានការពារយ៉ាងតឹងតែងពីសំណាក់ប្រជាសហគមន៍ ជាច្រើននាក់បានសហការគ្នាការពារនិងថែរក្សាតំបន់ខាងលើនេះ ទុកជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប៕
អត្ថបទ៖ កុសល
សូមចុចអាន៖ សូមប្រុងប្រយ័ត្ន ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងចម្ការ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន