ព័ត៌មានជាតិ
អាជ្ញាធរកោះកុងនៅតែបន្តវាយគង និងទូងស្គរឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ១៩
ប្រធានក្រុមប្រឹក្សា អភិបាលខេត្តកោះកុង និងអង្គភាព មន្ទីរពាក់ព័ន្ធ បានអញ្ជើញចូលរួមកម្មវិធីសូត្រមន្ត ទូងស្គរ និងវាយគង ដើម្បីរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ចាប់ពីតាំងពីប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីណែនាំឱ្យគ្រប់បណ្តាវត្តអារាមទូទាំងប្រទេសកម្ពុជា រៀបចំពិធីសូត្រមន្ត វាយស្គរ រគាំង និងគង ដើម្បីសុំសេចក្តីសុខចម្រើន ព្រមទាំងដេញនូវគ្រោះចង្រៃជំងឺកូវីដ១៩ចេញ។ ជាក់ស្តែង គេសង្កេតឃើញមានវត្តមានលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត ក៏ដូចជាប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមអនុវត្តយ៉ាងផុលផុសក្នុងកម្មវិធីបែបពុទ្ធសាសនាមួយនេះ។
លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បញ្ចាក់កាលពីរាត្រីថ្ងៃទី១១ ខែមសា ម្សិលមិញថា ការទូងស្គរ រគាំង និងវាយគង ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទឱ្យបាន៥ដងក្នុង១ថ្ងៃ ក្នុងន័យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ១៩ក្នុងសហគមន៍ ដោយស្នើឱ្យពលរដ្ឋចូលរួមអនុវត្តវិធានការ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានក្រុមប្រឹក្សាខេត្តកោះកុង ក៏បន្តបួងសួងដល់បារមីវត្ថុសក្ដិសិទ្ធិ ទាំងឡាយទាំងពួងលើលោកនេះ សូមជួយថែរក្សាដល់ប្រជាពលរដ្ឋរក្នុងខេត្តកោះកុង ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
រីឯព្រះលក្ខណ៍មុន្នី វង្ស ពិជ័យ ព្រះមេគណគណៈធម្មយុត្តនិកាយខេត្ត មានពុទ្ធដីកាថា ទីអារាមវត្តរបស់ព្រះអង្គ បានអនុវត្តការវាយស្គរ និងវាយគងចំនួន៥ដងក្នុង១ថ្ងៃ ឆ្លើយតបតាមអនុសាសន៍ណែនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឲ្យគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស។

ព្រះលក្ខណ៍មុន្នី វង្ស ពិជ័យ ពុទ្ធដីកាបន្តថា មិនថាវត្តរបស់ព្រះអង្គទេ គឺគ្រប់វត្តអារាមដ៏ទៃទៀតទូទាំងខេត្តកោះកុង សុទ្ធតែបានរៀបចំកម្មវិធីបែបសាសនាសូត្រមន្ត ហើយអនុវត្តវាយរគាំង និងស្គរ ព្រមៗដូចគ្នាដែរ។
ក្រៅពីរៀបចំពិធីបែបពុទ្ធសាសនានេះ យុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងប្រដាប់ មន្រ្តីរាជការ បុគ្គលិកវិស័យឯកជន អាជីវករ និងគ្រួសារអតីតយុទ្ធជន រាប់ពាន់ព័ន្ធបានទទួលវ៉ាក់សាំងដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីឌ១៩ក្នុងព្រឹត្តការណ៍ ២០ កុម្ភៈ។

ដោយឡែកតំបន់គោលដៅ ការពារឱ្យមានការចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ រដ្ឋបាល និងសមត្ថកិច្ចជំនាញខេត្តកោះកុង បានដាក់ប៉ុស្តិ៍ចំនួន៣កន្លែង រឹតបន្តឹងរាល់ការធ្វើដំណើររបស់ក្រុមអ្នកដែលគ្មានការចាំបាច់ចេញចូលខេត្ត។ ដោយទី១ គឺប៉ុស្តីត្រួតពិនិត្យនៅស្រុកស្រែអំបិល ទី២ នៅប្រតិបត្តិការសឹងរងក្រុងខេមរភូមិន្ទ(បន្ទាយ៩៧) និងទី៣ ប៉ុស្តិ៍ពិនិត្យបន្ទាយ៣០៣ជាប់ព្រំដែនថៃ និងខេត្តពោធិសាត់៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន