ព័ត៌មានជាតិ
ក្រសួងកសិកម្ម និងខណ្ឌរដ្ឋបាលជលផលកោះកុង លែងកូនក្តាមថ្ម ៣០០ក្បាល ចូលក្នុងដងព្រែកសហគមន៍នេសាទព្រែកខ្សាច់
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង និងរដ្ឋបាលឃុំព្រែកខ្សាច់ បានលែកកូនក្តាមថ្មពូជចូលក្នុងដងព្រែកសហគមន៍នេសាទ ដើម្បីស្តារធនធានជលផលកាន់តែសំបូរបែប។
លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសហគមន៍នេសាទព្រែកខ្សាច់។ ស្របតាមការពិនិត្យជាក់ស្តែងស្ថានភាពសក្តានុពល វឌ្ឍនភាពសកម្មភាពគ្រប់គ្រង បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍នេសាទព្រែកខ្សាច់ក្នុងសហគមន៍ដោយផ្ទាល់ ក៏មានការលែងកូនក្តាមថ្មពូជសរុបប្រមាណ៣០០ក្បាលផងដែរ។

លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា ការលែងកូនក្តាមថ្មនៅពេលនេះ ក្នុងគោលបំណងដើម្បីស្តារឡើងវិញនូវធនធានជលផលអោយកាន់តែសំបូរបែរ និងការពារអភិរក្សបានគង់វង្សទៅអនាគតក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។
លោក ម៉ឹង ឡាត់ ប្រធានសហគមន៍នេសាទ បានលើកឡើងថា សហគមន៍នេសាទបានរៀបចំផែនការគ្រប់គ្រង ជាលទ្ធផល បានសាងសង់ស្នាក់ការសហគមន៍ ទិញអូប័រ១គ្រឿង បោះបង្គោលកន្លែងស្មៅសមុទ្រ និងដាក់ប្រអប់សិប្បនិម្មិត ធនាគារក្តាមសេះជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ ១គ្រួសារទទួលបាន៦០ម៉ឺនរៀល ឧបករណ៍ភ្ញាស់ក្តាមសេះ គាំទ្រដោយរដ្ឋបាលជលផល ហើយអង្គការ FFI បានជួយផែទូក និងសាងសង់ស្ពានដើរប្រវែង១០០ម៉ែត្រ។
ដោយឡែកលោក ចាប វន ជំទប់ទី១ឃុំព្រែកខ្សាច់ បានរាយការណ៍ពីស្ថានភាពសក្តានុពលនៃកន្លែងសហគមន៍នេសាទព្រែកខ្សាច់ថា ធនធានជលផលមាននៅក្នុងកន្លែងសហគមន៍នេសាទ រួមមាន ព្រៃកោងកាង ៤៧៨ ហិកតា ស្មៅសមុទ្រ ១០២ ហិកតា វាលភក់ជាង៤០០ហិកតា សារាយសមុទ្រ ឆ្នេរខ្សាច់ ម្យ៉ាងទៀតសម្រាប់ជីវចម្រុះមានដូចជា គ្រែងឈាម គ្រំចំពុះទា អាវភក់ សត្វភេ សត្វស្លាប ហើយធនធានជលផលទាំងអស់នេះបានគាំទ្រដល់ជីវភាពនៃមុខរបររស់នៅរបស់ប្រជានេសាទប្រមាណ៧០-៨០ភាគរយ។
លោកអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់អាជ្ញាធរឃុំ សហគមន៍នេសាទ អគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលកោះកុង ដែលបានខិតខំបំពេញភារកិច្ចដោយទទួលបានលទ្ធផលល្អប្រសើរ បានជួយអភិវឌ្ឍសហគមន៍នេសាទ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងសហគមន៍នេសាទ រហូតទទួលបានលទ្ធផលធនធានជលផលនៅមានជាសក្តានុពលដែលផ្គត់ផ្គង់ដល់មុខរបរប្រជានេសាទសហគមន៍ ប្រភេទសត្វកម្រផ្សេងៗនៅមានវត្តមានដូចជាសត្វភេ អណ្តើកសមុទ្រ និងសត្វផ្សោត២ប្រភេទ ស្ថិតនៅក្នុងដែនសហគមន៍នេសាទព្រែកខ្សាច់ គឺផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោកផងដែរ៕
អត្ថបទ៖ សិរីវឌ្ឍន:
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


