ព័ត៌មានជាតិ
យានយន្ត១១៦គ្រឿង ពុំបានបង់ពន្ធផ្លូវ នៅខេត្តកោះកុង នឹងត្រូវផាកពិន័យ
មន្ត្រីសាខាពន្ធដារខេត្តកោះកុង បានរកឃើញយានយន្តតូចធំជាង១១៦គ្រឿង ពុំបានបង់ពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ ក្រៅពីតម្រូវឲ្យពន្ធ មន្ត្រីជំនាញក៏ពិន័យជាប្រាក់បន្ថែមទៀត លើម្ចាស់យានយន្តទាំងនោះដែរ។
យុទ្ធនាការអនុវត្តលើដំណើរការត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានអនុវត្តចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈដល់ ថ្ងៃទី៣១ ខែមីនា ២០២១កន្លងទៅ។ ជាលទ្ធផលរួម មន្ត្រីពន្ធដារខេត្ត និងសមត្ថកិច្ចជំនាញ ពិនិត្យឃើញថាមានយានយន្តចំនួន១១៦គ្រឿងមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ។

លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង លើកឡើងនៅថ្ងៃទី១២ ខែមេសា ២០២១ថា លោកតម្រូវឲ្យក្រុមម្ចាស់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរទាំងនោះ បង់ពន្ធចំណូលបានប្រមាណ៥៩,៦៨០,០០០រៀល ព្រមទាំងពិន័យបន្ថែមចំនួន៥០,៧៥០,០០០រៀល នៅនឹងកន្លែងភ្លាមៗ។ បើសរុបជារួមទទួលបាន១១០លានរៀល។ អនុប្រធានពន្ធដារខេត្ត វាយតម្លៃដែរថា ចំពោះតួលេខចំណូលពីការបង់ពន្ធ និងការពិន័យឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ កើនបាន១៩លានរៀល ស្មើនឹង២១ភាគរយ។
មូលហេតុដែលធ្វើឲ្យម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធលើពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ ត្រូវបានលោក ឡុង ស៊ីប៉ូ ពន្យល់ថា ពួកគាត់និយាយថា មមាញឹកនឹងការរកស៊ីទទួលទានប្រចាំថ្ងៃ ខ្លះនិយាយថា រថយន្តខ្លួនទើបតែដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ និងខ្លះទៀតនោះ ជឿជាក់ទៅឈ្នួញលក់រថយន្តដែលថា រថយន្តមិនទាន់ដល់ឆ្នាំត្រូវបង់ពន្ធជាដើម។ ទាក់ទិននឹងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជួន និងយានជំនិះគ្រប់ប្រភេទនេះដែរ ច្បាប់តម្រូវឲ្យលើកលែងចំពោះរថយន្តអង្គទូតប្រចាំនៅកម្ពុជា និងគ្រឿងចក្របម្រើការវិស័យកសិកម្ម រួចផុតពីការមិនបង់ពន្ធ។



ដើម្បីពង្រីកវិសាលភាព ក្នុងការត្រួតពិនិត្យចំពោះយានយន្តដែលបានបង់ពន្ធពិតប្រាកដ និងមិនបានបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាពិនិត្យQR-Codeលើក្រដាសពន្ធតាមទូរស័ព្ទ ដោយធ្វើឲ្យអ្នកជាប់ពន្ធពុំអាចបិទបាំងព័ត៌មាន ឬគេចវេះបានឡើយ។
ដូចរាល់រៀងឆ្នាំ សាខាពន្ធដារខេត្តកោះកុង តែងជូនដំណឹង និងផ្សព្វផ្សាយដល់អ្នកជាប់កាតព្វកិច្ចបង់ពន្ធទាំងអស់អញ្ជើញមកចូលរួមបង់ពន្ធទៅតាមការកំណត់នៃឆ្នាំនីមួយៗឲ្យគ្រប់ៗគ្នា ជៀសវាងរងការពិន័យធ្វើឲ្យខាតបង់ថវិកា និងពេលវេលា ដោយឈរលើគោលការណ៍ស្មារតីទទួលខុសត្រូវខ្ពស់ជូនរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានអំពាវនាវឲ្យមន្ត្រីយោធាដែលជាឧត្ដមសេនីយ៍ទាំងអស់ ដែលមានលុយទិញឡានជិះត្រូវបង់ពន្ធឲ្យរដ្ឋផងដែរ។ ការអនុវត្តបង់ពន្ធចំណូលចូលរដ្ឋ គឺជាការបង្កើតលទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល រួមទាំងលទ្ធភាពសម្រាប់បង្កើនការវិនិយោគនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងដំណើរការអភិវឌ្ឍប្រទេស៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



