ព័ត៌មានជាតិ
៩ ខែឆ្នាំនេះ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៤៥ ម៉ឺននាក់
រយៈពេល ៩ ខែ នៃឆ្នាំ២០២៥ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួនជាង ៤៥ ម៉ឺននាក់ (៤៥៥,៨៣៦ នាក់) ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានចំនួន ១៩០,២០៨នាក់ កើនឡើង ចំនួន ២៦៥,៦២៨នាក់ ស្មើនឹង ១៣៩%។

លោក ចាន់ សុគន្ធី ប្រធានទេសចរខេត្តក្រចេះ បានឱ្យដឹងថា នារដូវវស្សា ឬហៅថា រដូវកាលបៃតង មន្ទីរទេសចរខេត្ត បានរៀបចំកម្មវិធីដំណើរកំសាន្ត ១យប់ ២ថ្ងៃ ក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ថ្មីៗក្នុងខេត្ត និងជាការចូលរួមបំផុសចលនាទេសចរណ៍ក្នុងស្រុក និងចូលរួមកិច្ចការពារធនធានធម្មជាតិទន្លេមេគង្គ។
តំបន់ទេសចរសំខាន់ៗទាំងនោះ រួមមាន វត្តវិហារបុរាណរកាកណ្ដាល និងផ្ទះសសរ១០០ នៅក្នុងក្រចេះ សហគមន៍ទេសចរធម្មជាតិកោះទ្រង់ ការធ្វើដំណើរកំសាន្តជុំវិញកោះ ដោយជិះកង់ ម៉ូតូ រទេះសេះ រទេះគោ និងរ៉ឺម៉កកង់បី មើលទេសភាពលើកោះ សួនបន្លែ និងដើមរការដ៏ធំ ដែលមានអាយុកាលរាប់រយឆ្នាំ ស្វែងយល់ពីជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះទ្រង់ អគាររចនាបថបារាំង។

តំបន់ដ៏មានសក្តានុពលបំផុតនោះ គឺការទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ទាំងរដូវប្រាំង និងវស្សា នៅស្រុកចិត្របុរី និងព្រះវិហារធំវត្តសសរ១០០ នៅស្រុកសំបូរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រ វិមានរណសិរ្ស ២ធ្នូ នៅស្រុកស្នួល។

លោកប្រធានមន្ទីរទេសចរខេត្ត បានឱ្យដឹងថាបន្ថែមទៀតថា ដោយឈរលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទិសដៅការងារអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មន្ទីរមានគោលដៅសំខាន់ៗជាច្រើន ជាពិសេសការចុះពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥-២០២៦៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


