ព័ត៌មានជាតិ
ទោះបីសម្ភារកសិកម្មរីកចម្រើន ក៏ជាតិដើមភាគតិចពូនងនៅមណ្ឌលគិរី បន្តថែរក្សាប្រពៃណីទំនៀមទំលាប់ដាំដំណាំរួមផ្សំ ធ្វើស្រែចម្ការវិលជុំ
ជនជាតិដើមភាគតិចចារាយ ភាគច្រើនដាំដុះស្រូវចម្ការនៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន ជាដើម។ តាមទម្លាប់ ស្រូវចម្ការវិលជុំនេះ ត្រូវបានគេដាំដោយប្រើឈើស្រួចទៅបុកនឹងដី ដើម្បីឱ្យមានរន្ធតូចល្មមដាក់គ្រាប់ស្រូវចូលបាន។

តួយ៉ាងជាតិដើមភាគតិចពូនង (ព្នង) នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅតែបន្ត និងថែរក្សាប្រពៃណីទំនៀមទំលាប់ របស់ពួកគាត់ តាំងពីបុរាណ យូរលង់មកហើយ ដូចជាការដាំដុះដំណាំរូមផ្សំ និងធ្វើស្រែចំការ វិលជុំបើទោះបីបច្ចុប្បន្ន ប្រទេសជាតិមានការរីកចម្រើន និងមានឧបករណ៍ សម្ភារកសិកម្មទំនើបយ៉ាងណាក៏ដោយ។

ការកែប្រែរបៀបរបបប្រកបរបរធ្វើចំការ ឬស្រែវិទ្យាសាស្ត្រតាមបច្ចេកទេស កសិកម្មជឿនលឿនក៏ត្រូវ បានប្រជាកសិករជាជនជាតិភាគតិច ក្នុងខេត្តមួយនេះចាប់អារម្មណ៍ច្រើនដែរ ដោយពួកគាត់បានប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងការបម្រើឱ្យវិស័យកសិកម្ម ទទួលបាននូវទន្និផលខ្ពស់។ បើយើងក្រឡែកមកមើល ពីការប្រកបរបរធ្វើស្រែចំការ របស់បងប្អូនជនជាតិហាក់បី ដូចជានៅមានកំរិតទាប និងតិចតួចបំផុតសម្រាប់បងប្អូនព្រោះពួកគាត់ នៅតែរក្សាការប្រកបរបរធ្វើ ចម្ការ ឬស្រែតាមទម្លាប់បុរាណតរៀងមក រហូតដល់សម័យបច្ចុប្បន្ននេះ ។

ជនជាតិដើមភាគតិចអ្នកស្រី ហើត ភិត អាយុ៤១ឆ្នាំ រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី បានរៀបរាប់ថា ការប្រកបរបរដាំស្រូវនៅក្នុងចម្ការជាតាមទម្លាប់ របស់ជនជាតិដើមភាគតិចដែលពួកគាត់បានចេះតៗគ្នា ពីបរមបុរាណ ហើយអ្វី ដែលធ្វើឱ្យយើងចាប់អារម្មណ៍នោះ គឺមុននឹងគាត់ចាប់ផ្ដើមបុកដាំ ស្រូវចំការនៅតាមចំណុច និងទីតាំងនីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូរស្លា ស្រាពាង ពូជស្រូវ និងឧបករណ៍ដាក់ស្រូវមុននឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំ និងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការនាំគ្នា សុំបួងសួងដល់អារុក្ខអារក្សអ្នកតា គ្រប់សព្វសូមជួយឱ្យពូជស្រូវរបស់គាត់ទទួលផលបានទិន្នផលច្រើនហើយសូមឱ្យស្រូវលូតលាស់ចេញផ្កាផ្លែ និងសូមបួងសួងកុំឱ្យពពួកសត្វចង្រៃយាយី ឬបំផ្លាញដំណាំស្រូវគាត់។

ស្ត្រីជាជនជាតិដើមភាគតិចរូបនេះ បានបន្ថែមថា ជាក់ស្ដែងស្រូវចម្ការរបស់ជនជាតិ ក្នុងខេត្តមណ្ឌលគិរី គឺចាប់ពីពួកគាត់ បានបុកដាំតាំង ពីខែមិថុនា រហូតដល់ពាក់កណ្ដាល ខែវិច្ឆិកា គឺត្រូវប្រមូលផល ប៉ុន្តែការប្រមូលផលរបស់គាត់ មិនដូចជា ប្រជាកសិករខ្មែរ ដែលយកកណ្តៀវមកច្រូតរួចបោកបែននោះទេ គឺពួកគាត់បូតស្រូវដោយដៃផ្ទាល់ ពុំបានប្រើប្រាស់ឧបករណ៍ ឬសម្ភារដូចជាកណ្ដៀវ សម្រាប់ច្រូតនោះឡើយ។
បើតាមអ្នកស្រី ហើត ភិត លើកឡើងថា អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុនពេលគាត់ធ្វើការប្រមូលផលស្រូវ បូតដោយដៃ តម្រូវឱ្យពួកគាត់ធ្វើការសែនព្រេនម្ដងទៀត តាមទំនៀមទម្លាប់គាត់ ត្រូវតែកាប់មាន់ ស្រាពាង សែនបួងសួង សុំខមាទោសស្រូវ នៅក្នុងចំការដោយរៀបរាប់ ជាភាសាររបស់ជនជាតិនីមួយៗក្នុងន័យសូមឱ្យព្រលឹងស្រូវក្នុងចម្ការដែលបានបាត់បង់ខ្លះៗ ពីចម្ការដោយសារការបំផ្លាញពីសត្វផ្សេងៗ ស៊ីបំផ្លាញទៅហើយនោះ សូមព្រលឹងស្រូវ ធ្វើការវិលត្រឡប់ មកកាន់ចំការវិញ ដើម្បីពួកគាត់ធ្វើការប្រមូលយក មកដាក់ក្នុងកាផា (ប្រដាប់ដាក់ស្រូវជនជាតិ) នាំយកទៅទុកក្នុងផ្ទះជាការស្រេច។

គួរបញ្ជាក់ផងដែរថា ជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងខេត្តមណ្ឌលគិរី មានចំនួន៨ជនជាតិរួមមាន៖ ជនជាតិព្នង ក្រោល ក្រឹង ស្ទៀង ទំពួន ចារ៉ាយ ថ្មូន និងគួយ។ ជនជាតិដើមភាគតិច បានចូលរៀន នៅថ្នាក់បឋមសិក្សាមានប្រមាណ ៨៤ភាគរយ ក្នុងចំណោមជនជាតិភាគតិចសរុបជាង ៥ម៉ឺននាក់។ នៅក្នុងប្រទេសកម្ពុជា មានជនជាតិដើមភាគតិចចំនួន ២៤អំបូរ ដោយពីមុនពួកគេរស់នៅប្រកបរបរធ្វើស្រែវិលជុំបែបបុរាណ តែឥឡូវបានប្រែក្លាយធ្វើកសិកម្មមួយកន្លែង រួមទាំងការរស់នៅ ស្លៀកពាក់ដូចជាអ្នកស្រុកកណ្តាលដែរ និងធ្វើការដោះដូរទំនិញ ដោយប្រើប្រាស់ការចាយវាយប្រាក់រៀល៕






-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


