ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញ ជំរុញសង្កាត់ទាំង ១១ បង្កើនការតាមដានត្រួតពិនិត្យ គម្រោងអភិវឌ្ឍន៍សង្កាត់
លោកអភិបាលខណ្ឌដូនពេញ បានជំរុញដល់ចៅសង្កាត់ទាំង ១១ ត្រូវតាមដានត្រួតពិនិត្យជាប់ជាប្រចាំនូវគម្រោងអភិវឌ្ឍន៍សង្កាត់ ជាមួយក្រុមហ៊ុនទទួលបានគម្រោង ជៀសវាងបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងធ្វើឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។


ការជំរុញនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ នៃរដ្ឋបាលខណ្ឌដូនពេញ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ កាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលខណ្ឌ ផងដែរ។


នាឱកាសនោះ លោក ជា ខេមា សង្កត់ធ្ងន់ថា ការអនុវត្តគម្រោងសង្កាត់ ត្រូវទទួលយកក្រុមហ៊ុនម៉ៅការដែលដេញថ្លៃក្នុងតម្លៃសមរម្យ កុំយកក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបពេក ព្រោះធ្វើការមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ។

ជាមួយនេះ លោក ហែម អាន បានកោតសរសើររដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេសការបំផុសស្មារតីដល់ពលរដ្ឋ ត្រូវជឿទុកចិត្ត មានទំនុកចិត្តលើថ្នាក់ដឹកនាំ ដែលមាន សម្តេចតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសរក្សាបានសន្តិភាពពិតប្រាកដ ក្រោមយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” ដែលទទួលបានលទ្ធផលយ៉ាងល្អក្រៃលែង។
លោកប្រធានក្រុមប្រឹក្សា ក៏បានជំរុញបន្ថែមដល់ជំនាញពាក់ព័ន្ធឲ្យរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរជូនភ្ញៀវជាតិ-អន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ផងដែរ៕
អត្ថបទ ៖ សុភា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


