Connect with us

ព័ត៌មានជាតិ

គណៈកម្មការរដ្ឋសភាជំរុញឱ្យតុលាការខេត្តព្រះសីហនុចាត់ការសំណុំរឿងឆបោកតាមអនឡាញដោយយុត្តិធម៌

បានផុស

នៅ

ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា លោក អង្គ វង្ស វឌ្ឍានា បានជំរុញឱ្យតុលាការខេត្តព្រះសីហនុ យកចិត្តទុកដាក់ និងចាត់ការដោយភាពម៉ឺងម៉ាត់ និងយុត្តិធម៌ចំពោះសំណុំរឿងឆបោកតាមអនឡាញ ជាមួយនឹងការពន្លឿនដោះស្រាយសំណុំរឿងអាទិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អង្គ វង្ស វឌ្ឍានា បានលើកឡើងថា សាលាដំបូងខេត្តព្រះសីហនុ ត្រូវតែបន្តពង្រឹងវិស័យយុត្តិធម៌ឱ្យបានល្អប្រសើរឡើងថែមទៀត។ ការលើកឡើងរបស់ប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភារូបនេះ បានធ្វើឡើងក្នុងពេលដែលលោកដឹកនាំប្រតិភូដែលជាសមាជិករដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់របស់សាលាដំបូងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥។

លោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ បានរាយការណ៍ជូនគណៈកម្មការរដ្ឋសភា ថា ក្នុងរយៈពេល៩ខែមកនេះ សាលាដំបូងខេត្តបានយកចិត្តទុកដាក់ពិនិត្យចាត់ការលើសំណុំរឿងអាទិភាពទាំង៤ គឺសំណុំរឿងគ្រឿងញៀន សំណុំរឿងចរាចរណ៍ សំណុំរឿងអត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធក្មេងទំនើង។ បន្ថែមពីនេះ សាលាដំបូងក៏បានខិតខំដោះស្រាយជាពិសេសចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនៃការអនុវត្តរបស់តុលាការ លោក អង្គ វង្ស វឌ្ឍានា បានណែនាំសាលាដំបូង និងអយ្យការអមសាលាដំបូង ត្រូវតែខិតខំដោះស្រាយគ្រប់សំណុំរឿងទាំងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី ទាំងសំណុំរឿងចាស់ និងសំណុំរឿងថ្មីឱ្យបានឆាប់រហ័ស និងយកចិត្តទុកដាក់លើសំណុំរឿងអាទិភាពទាំង៤ ហើយបន្ថែមលើសំណុំរឿង Online Scam ត្រូវតែចាត់ការដោយម៉ឺងម៉ាត់ និងយុត្តិធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម