ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ណែនាំអាជីវករលក់ដូរចល័តតាមរ៉ឺម៉ករទេះ នៅផ្លូវជាតិលេខ ៤
កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ទ្រី ណារ៉េត អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំកម្លាំងអធិការនគរបាលខណ្ឌ មន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំងអាជ្ញាធរសង្កាត់ ចុះអធិការកិច្ចត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្រសង្កាត់កន្ទោក និង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ បានឱ្យដឹងថា សកម្មភាពនេះ ចំណុចសំខាន់ៗ ដូចជា ការរៀបចំសណ្ដាប់ធ្នាប់លើចិញ្ចើមផ្លូវ និងលើសួនច្បារសាធារណៈ ដែលក្លាយជាកន្លែងលក់ដូររបស់អាជីវករចល័តជាយូរមក។ កម្លាំងបានផ្សព្វផ្សាយ និងណែនាំឲ្យប្រជាពលរដ្ឋ និងអាជីវករលក់ដូរតាមរទេះ–រ៉ឺម៉ក កុំឱ្យរំខានដល់ចរាចរណ៍ ការរស់នៅ និងសណ្ដាប់ធ្នាប់សាធារណៈ។


លោក ទ្រី ណារ៉េត បានរំលឹកក្នុងឱកាសនេះថា ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងទ្រព្យសម្បត្តិសាធារណៈ គឺជាកាតព្វកិច្ចរួមរបស់រដ្ឋ និងប្រជាពលរដ្ឋទាំងអស់។ លោក បានអំពាវនាវឲ្យអាជីវករ និងប្រជាជន បន្តសហការយ៉ាងល្អ ដើម្បីជួយបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍។


លោក ឈុន វិជ្ជា ជាពលរដ្ឋរស់នៅសង្កាត់កន្ទោក បានលើកឡើងថា ការចុះត្រួតពិនិត្យរបស់អាជ្ញាធរគឺល្អណាស់ ជួយឲ្យមានសណ្ដាប់ធ្នាប់កាន់តែប្រសើរ។ ពលរដ្ឋភាគច្រើន ក៏ពេញចិត្ត ព្រោះចរាចរណ៍កាន់តែធូរស្រាល មើលទៅស្អាតស្រួលភ្នែកជាងមុន។ លោក ក៏សង្ឃឹមថា អាជ្ញាធរ នឹងបន្តធ្វើការនេះជាប្រចាំដែរ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


