ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃច្រានចោលបទអត្ថាធិប្បាយរបស់CNA ដែលមិនឆ្លុះបញ្ចាំងពីការខិតខំរបស់កម្ពុជាក្នុងការបង្ក្រាបអំពើឆបោក
ក្រសួងមហាផ្ទៃច្រានចោលបទអត្ថាធិប្បាយរបស់គេហទំព័រព័ត៌មាន CNA ដែលមានមូលដ្ឋាននៅសិង្ហបុរី ដោយក្រសួង ថា បទអត្ថាធិប្បាយនេះមិនបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើឆបោក ដែលជាបទល្មើសសកលកំពុងរីករាលពេញពិភពលោកនោះទេ។

ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយ ក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច» ហើយក្រៅពីនេះ CNA ក៏បានអះអាងថា ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថា សមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ថា ការធ្វើអត្ថាធិប្បាយខាងលើធ្វើឡើងតាមអារម្មណ៍ និងទស្សនៈនយោបាយរបស់អ្នកនិពន្ធ ដែលជាការធ្វើមូលវិចារដោយមិនឆ្លុះបញ្ចាំងពីការពិត និងការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចអន្តរជាតិឡើយ។

អ្នកនាំពាក្យ បានលើកពីលទ្ធផលជាបន្តបន្ទាប់ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រេចបានក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយមានទាំងការចាប់អ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ និងការបណ្តេញចេញពីកម្ពុជា ដែលមានចម្រុះជាតិសាសន៍។ បើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់កម្ពុជា មានផែនការសកម្មភាពទាំងរយៈពេលខ្លី និងរយៈពេលវែងយ៉ាងជាក់លាក់ក្នុងការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលសម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ មានជនបរទេសសរុបចំនួន២៨៣នាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា។

ក្នុងឆ្នាំ២០២៤ មានជនបរទេសសរុបចំនួន២ ៩៨២នាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា ហើយជាពិសេសនៅឆ្នាំ២០២៥នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២៤លើក ដែលក្នុងនោះតាមការស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់ចំនួន១៣លើក និងតាមកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសចំនួន១១លើក ឃាត់ខ្លួនជនបរទេសសរុបចំនួន១ ៨៥៩នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ករណី និងបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងមុខសញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសម្តងទៀតសរុបចំនួន១៤៨នាក់។
ថ្វីត្បិតតែទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា សមត្ថកិច្ចកម្ពុជានៅតែខិតខំបន្តកិច្ចប្រតិបត្តិការរបស់ខ្លួនជាប់ជាប្រចាំ ដោយចាត់ទុកថា ការងារនេះជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិខ្លួនផង និងសម្រាប់ប្រជាពលរដ្ឋរងគ្រោះបណ្តាប្រទេសអន្តរជាតិជាមិត្ត ដែលកំពុងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចកម្ពុជាផង។

អ្នកនាំពាក្យ លើកឡើងពីការទាមទាររបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធ នៃបណ្តាប្រទេសជាមិត្តពីគ្រប់សមត្ថកិច្ច ខណៈបច្ចុប្បន្នកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


