ព័ត៌មានជាតិ
ខេត្តស្វាយរៀង ធ្វើសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត” ដើម្បីធានាពីគុណភាពដល់ពលរដ្ឋ
នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តស្វាយរៀងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត” ដ៏មានសារៈសំខាន់មួយ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ លោក អ៊ុំ សុថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីលោក សុខា រ៉ាម អភិបាលរងខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីដែរពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក សុខា រ៉ាម អភិបាលរងខេត្ត បានឱ្យដឹងថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងពន្យល់ដល់មន្ត្រីរាជការ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ឱ្យបានយល់ដឹងច្បាស់អំពីខ្លឹមសារនៃ “ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត” ព្រមទាំងដើម្បីលើកកម្ពស់ការអនុវត្តច្បាប់នេះ ប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវតាមស្មារតីច្បាប់ ក្នុងការចូលរួមធានានូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។
ក្នុងឱកាសនេះ អ៊ុំ សុថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់នេះថាជាមូលដ្ឋានគ្រឹះក្នុងការ៖ ១.ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងវិស័យទឹកស្អាត។ ២.លើកកម្ពស់គុណភាព សុវត្ថិភាព និរន្តរភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្គត់ផ្គង់ទឹកស្អាត។ ៣.ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ជាតិ។

លោក អ៊ុំ សុថា បានបញ្ជាក់ថា សិក្ខាសាលានេះបានសបញ្ជាក់នូវការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងវិស័យទឹកស្អាត ដើម្បីលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
ដោយ៖ភក្ដី




-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


