ព័ត៌មានជាតិ
លោក ជុំ សុន្ទរី ក្លាយជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំប្រទេសជប៉ុន ជំនួសលោក ទុយ រី
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំនៅប្រទេសជប៉ុន ដោយលោកបានទៅដល់ទីក្រុងតូក្យូកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់បេសកកម្មការទូតនៅទីនោះ។ វត្តមានរបស់លោក ជុំ សុន្ទរី ជាការជំនួសតំណែងលោក ទុយ រី ដែលត្រូវបានចប់អាណត្តិការងារ ហើយត្រូវធ្វើមាតុភូមិនិវត្តន៍វិលចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

មុនចេញទៅបំពេញតួនាទីជាឯកអគ្គរាជទូត លោក ជុំ សុន្ទរី មានឋានៈជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

ក្នុងតួនាទីជាឯកអគ្គរាជទូតពេលនេះ មិនមែនជាការងារថ្មីថ្មោងរបស់លោក ជុំ សុន្ទរី ឡើយ តែជាបេសកកម្មដែលលោកធ្លាប់បានទទួលពីមុនមកហើយ ពោលអ្នកការទូតរូបនេះ ធ្លាប់បានចេញទៅបំពេញបេសកកម្មការទូតនៅប្រទេសជាច្រើន ក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី អូស្ត្រាលី នូវែលសេហ្សង់ និងជាឯកអគ្គរាជទូតនៅសហរដ្ឋអាមេរិក ក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។
បើតាមប្រវត្តិ លោក ជុំ សុន្ទរី ចូលបម្រើការនៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៨០ ជាមន្ត្រីនៃនាយកដ្ឋានព័ត៌មាន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


