ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំអង្គទូតចុះមើលទីតាំងដែលថៃទម្លាក់គ្រាប់ដោយយន្តហោះ F-16
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី១ ខែសីហានេះ បានដឹកនាំប្រមុខបេសកកម្មការទូតបរទេសប្រចាំកម្ពុជា ចុះទៅកាន់តំបន់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលជាទិសសមរភូមិប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ក្នុងរយៈពេល៥ថ្ងៃកន្លងមក ពិសេសទីតាំងដែលថៃទម្លាក់គ្រាប់ដោយយន្តហោះ F-16។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងឱ្យដឹងថា ដំណើរចុះពិនិត្យបញ្ហាតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលដឹកនាំដោយប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១ ខែសីហានេះ និងនៅថ្ងៃទី២ ខែសីហា ស្អែកនេះ។

បើតាមលោក ជុំ សុន្ទរី ដំណើរចុះពិនិត្យដោយមានការចូលរួមដោយអង្គទូត តំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅពេលនេះ គឺដើម្បីចុះត្រួតពិនិត្យតាមតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការវាយប្រហារដោយយោធាថៃ ពិសេសទីតាំងដែលយោធាថៃបានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ និងទីតាំងភូមិដ្ឋាន វត្ត សាលា ដែលរងការខូចខាតដោយការទម្លាក់គ្រាប់នេះ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ដើម្បីចុះជួបសួរសុខទុក្ខ និងចែកអំណោយមួយចំនួនដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខ ក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងចុះសួរសុខទុក្ខជនភៀសសឹកផងដែរ៕ ដោយ៖ ធឿន វ៉ាន់សុង

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


