ព័ត៌មានជាតិ
កម្ពុជា ស្នើសហគមន៍អន្តរជាតិថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃឱ្យឈប់ឈ្លានពានកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកងកម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃឱ្យឈប់ឈ្លានពានកម្ពុជា។ នេះបើយោងសេចក្តីថ្លែងការណ៍បន្ទាន់ គ.ស.ម.ក. ស្តីពី«ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។

ជាមួយនឹងការឈ្លានពានទាំងកម្រោលនេះ គ.ស.ម.ក. ស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោសប្រទេសថៃ និងដាក់សម្ពាធលើ ប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះជាបន្ទាន់ និងទទួលខុសត្រូវទាំងស្រុងស្របតាម ច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយដែលបង្កដោយការឈ្លានពានរបស់ប្រទេសថៃ។ គ.ស.ម.ក. បញ្ជាក់ថា មិនថាពេលមានវិបត្តិសង្គ្រាម ឬជម្លោះធ្លាក់ដល់ស្ថានភាពយ៉ាងណាក៏ដោយសិទ្ធិមនុស្សស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែគោរពជាដាច់ខាត។ បូរណភាពដែនដី និងជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូបមានតម្លៃ ហើយត្រូវតែការពារក្រោម ច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។
យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាអាទិ៍ CNN, BBC, Al Jazeera, Reuters, និង The Guardian កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើក លើកងកម្លាំងកម្ពុជា និងលើតំបន់សហគមន៍ពលរដ្ឋ។
ការវាយប្រហារដ៏សាហាវរបស់យោធាថៃនេះបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។
សកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង F-16 និងផ្សែងពុល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងយ៉ាងច្បាស់លើ ធម្មនុញ្ញអង្គការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាផ្សេងៗទៀត កិច្ចព្រមព្រៀងបទឈប់បាញ់ និង សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែល ទើបតែចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donal J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងជាប្រធានអាស៊ានប្តូរវេន។ នេះសបញ្ជាក់យ៉ាងច្បាស់ ថា កងកម្លាំងយោធាថៃបាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់ អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។

កម្ពុជានៅតែតាំងជំហរឥតងាករេ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តយ៉ាងពេញ លេញនូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំង ពីរភាគីបានសម្រេចពីមុនមក។ កម្ពុជាប្រកាន់ខ្ជាប់លើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិនិងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់ ដោយប្រឆាំងនឹងការគំរាមកំហែង និងការប្រើ កម្លាំងគ្រប់ទម្រង់។ គ.ស.ម.ក. នឹងបន្តតាមដានកត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្ស ទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់ យោធាថៃ។
គួរជម្រាបថា ក្នុងហេតុការណ៍ថៃឈ្លានពានកម្ពុជាជាថ្មីនៅថ្ងៃទី ០៨ ខែធ្នូនេះ បណ្តាលឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាមួយចំនួនបានរងរបួសធ្ងន់ស្រាល ក្នុងនោះសាលារៀនសរុបចំនួន ៣៧៧ ត្រូវបានបិទទ្វារ ប៉ះពាល់សិស្សានុសិស្សប្រមាណ ៨ម៉ឺននាក់ ដែលរៀនក្នុងខេត្តចំនួន៤ នៅជាប់ព្រំដែនថៃ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


