ព័ត៌មានជាតិ
សមាគមមិត្តយើងចុះ MOU ជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ ៖ សមាគមមិត្តយើង បានចុះអនុស្សរណៈ (MOU) យោគយល់គ្នាជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ បន្ថែមពីលើដៃគូដែលមានស្រាប់ចំនួន ២០ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលថ្មី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល បន្ថែមជំនាញ និងស្វែងរកការជួយគាំទ្របន្ថែមក្នុងការអភិវឌ្ឍធនធានមនុស្សដល់សមាជិកនៃសមាគម។

ឆ្លៀតក្នុងឱកាសនោះផងដែរ សមាគមក៏បានរៀបចំការជួបជុំ បណ្តាញមិត្តយើងប្រចាំឆ្នាំ ដោយមានការចូលរួមពីសំណាក់សមាជិក និងដៃគូសរុបចំនួនប្រមាណ ២៥០នាក់ ដើម្បីរឹតបន្តឹងសាមគ្គីភាព ពង្រីកបណ្ដាញទំនាក់ ទំនងថ្មី ចូលរួមចែករំលែកចំណេះដឹង ជជែកពិភាក្សាពីឱកាសក្នុងការផ្ដល់ការបណ្តុះបណ្តាលសមត្ថភាព និងគ្រោងបង្កើតកម្មវិធីថ្មីៗជាបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលនៃការបង្កើតសមាគមមិត្តយើងជិត ៥ឆ្នាំមកនេះ សមាគមបានធ្វើសកម្មភាពជាច្រើន ដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង កម្មវិធីជិះដើម្បីមិត្តយើង ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន វិទ្យាស្ថាន សមាគម និងស្ថាប័នផ្សេងៗ ក្នុងគោលបំណងផ្ដល់ជំនួយដល់ជនខ្វះខាត ផ្តល់ការអភិវឌ្ឍជំនាញ និងសមត្ថភាពតាមតម្រូវការជាក់ស្ដែងក្នុងសង្គម ព្រមទាំងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក រវាងសមាជិក និងដៃគូ៕








-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


