Connect with us

ព័ត៌មានជាតិ

កងអនុសេនាធំលេខ៣ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពចំនួន ២រូប

បានផុស

នៅ

ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ កងអនុសេនាធំលេខ៣ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព លោកវរសេនីយ៍ត្រី មឿន សុផុន និងលោកអនុសេនីយ៍ឯក ពុំ ម៉ៅ យោធិន នៃយោធភូមិភាគទី២ កងទ័ពជើងគោក ស្ថិតនៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរកងទ័ពជួរមុខកម្ពុជាខាងលើ បានពលីជីវិតនៅបុព្វហេតុការពារជាតិ ក្នុងសមរភូមិប្រយុទ្ធទិសប្រាសាទខ្នារ ក្នុងខេត្តឧត្តរមានជ័យ អំឡុងពេលសង្គ្រាមឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

ព្រឹកថ្ងៃនេះដែរ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវសារលិខិតរំលែកទុក្ខ ព្រមទាំងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារវរសេនីយ៍ត្រី និងលោកអនុសេនីយ៍ឯកកងទ័ពជើងគោកទាំង ២រូប ដែលបានពលីជីវិតនៅសមរភូមិមុខ ខេត្តឧត្តរមានជ័យ ដោយក្នុង១គ្រួសារ ចំនួន ៨០លានរៀល និងថវិការបស់រដ្ឋបាលខេត្ត ក្នុងមួយគ្រួសារ ចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន៕ អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម