Connect with us

ព័ត៌មានជាតិ

​ធនាគារ ​ABA ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទិញស្បៀង និងសម្ភារៈប្រើប្រាស់ជិត ១០ ​ម៉ឺន​ដុល្លារ ​ដល់ប្រជាពលរដ្ឋភៀសសឹក

បានផុស

នៅ

ធនាគារ ​ABA ​នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ បានផ្ដល់​ជំនួយ​មនុស្សធម៌ជាសម្ភារៈដែលគិតជាទឹកប្រាក់ ​ប្រមាណជិត ១០ ម៉ឺនដុល្លារ ដល់ជន​ភៀស​សឹក កំពុងស្នាក់នៅក្នុងជំរំនានា នៅក្នុងខេត្តចំនួន ៦ រួមមានខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយនោះរួមមាន​ អង្ករ មី តង់ មុង ភួយ ​សម្លៀកបំពាក់ ​និង​គ្រឿងបរិភោគមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ជិត ១០ ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកសម្រាលបន្ទុកជនភៀសសឹក។

​គិតមកដល់ពេលនេះ ​មានជនភាសសឹក​ប្រមាណ ៤០ ​ម៉ឺននាក់ ​ខណៈសង្គ្រាមកម្ពុជា-ថៃ ​នៅតែបន្ត ​នៅតាមបន្ទាត់ព្រំដែន​។

ប្រជាពលរដ្ឋភាសសឹក បីកូនខ្ចីនៅដៃ មកពីខេត្តឧត្តរមានជ័យ អ្នកស្រី ម៉ី ភឹម បានរំលឹកថា អ្នកស្រីជួបឧសគ្គច្រើននៅពេលជម្លៀសពីព្រំដែនដើម្បីគេចពីគ្រាប់ផ្លោងមកពីប្រទេសថៃ។ ប៉ុន្តែយ៉ាងណា អាជ្ញាធរបានជួយដោះស្រាយជម្រកស្នាក់នៅ អាហារ​ហូបចុកប្រចាំថ្ងៃបានគ្រប់គ្រាន់។ អ្នកស្រីចង់បានសន្តិភាព ចង់ត្រឡប់ទៅផ្ទះវិញ ដើម្បីឱ្យកូនបានរៀនសូត្រ។

​លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី នៃធនាគារ ABA ​មានប្រសាសន៍ថា ជំនួយ​មនុស្ស​ធម៌​នេះ ជាការចូលរួមចំណែកក្នុងការកាត់បន្ថយទុកលំបាករបស់បងប្អូន ប្រជាពលរដ្ឋជន​ភៀស​សឹក។​

​លោកស្រី ធាម រមណី ​យល់ឃើញថា៖ «យើងមិនមែនបម្រើតែសេវាកម្មហិរញ្ញវត្ថុតែ​​មួយមុខ​នោះ​ទេ ​នៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាកបែបនេះ យើងចូលរួមចំណែកក្នុងការជួយ ហើយ​បង្ហាញ​ពីទឹកចិត្តយើងឈរនៅក្នុងសហគមន៍»។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សប្បុរសជនគ្រប់ទិសទី ផុស​ផុល ក្នុងការចូលរួម​ជួយ​ជនភាសសឹក ខណៈអាជ្ញាធរ បានរៀបចំទីតាំងស្នាក់នៅ ដោយ​បាន​ដំឡើង​ឡានទឹក បន្ទប់ទឹក កន្លែងស្នាក់នៅ ត្រឹមត្រូវសម្រាប់ជនភៀសសឹក។​ លោក អ៊ឹង គឹមលាង ក៏បាន​អំពាវនាវឱ្យសប្បុរសជនបន្តចូលរួមគាំទ្រទុកលំបាករបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម