ព័ត៌មានជាតិ
សង្គ្រាមឈ្លានពានសៀមមកលើកម្ពុជា បណ្តាលឱ្យសាលារៀនជិត ១ ១០០ កន្លែង បិទទ្វារ ប៉ះពាល់សិស្ស និងគ្រូជាង ២៦ ម៉ឺននាក់
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន ១ ០៩១ សាលា នៃខេត្តចំនួន ៧ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១១ ៩២២ នាក់ និង សិស្សានុសិស្ស ២៥៤ ៤៨០ នាក់។

គិតត្រឹមថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ មានសិស្សភៀសសឹក បានចុះឈ្មោះចូលរៀនបណ្ដោះអាសន្នចំនួន ៦ ៣៨៨ នាក់ នៅគ្រឹះស្ថានសិក្សា ១ ១៦៣ សាលា រាជធានី-ខេត្ត ២០ ខណៈមានជនភៀសសឹកកើនដល់ ១៣១ ៦៧២ គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣ នាក់ ក្នុងនោះ ស្ត្រីមាន ២២៥ ៥៧២ នាក់ និងកុមារមាន ១៣៤ ៦០២ នាក់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នក។

នៅក្នុងសារអំពាវនាវមួយដែលបង្ហោះកាលពីថ្ងៃទី ១៦ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា«តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់ បន្តកិច្ចសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ទាំងអស់ ដើម្បីចូលរួមសម្របសម្រួលគាំពារដល់សិស្សានុសិស្សដែលភៀសសឹក ឱ្យបានចុះឈ្មោះចូលរៀនគ្រប់ៗ គ្នា ស្ថិតក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សូមឱ្យមាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នក»។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវសូមបន្តពង្រឹងសាមគ្គីភាពគ្នារក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងឈ្លានពានដែលរំលោភបូរណភាពដែនដីរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «សៀមវាយយើងដើម្បីបំបាក់យើងឱ្យខ្លបខ្លាច ដូចនេះ សូមកុំខ្លបខ្លាច សូមមានភាពក្លាហាន ហើយងើបឈរឡើង ដើម្បីគាំទ្ររាជរដ្ឋាភិបាល គាំទ្រកងកម្លាំងប្រដាប់អាវុធវីរយុទ្ធជនយើង ដើម្បីប្រយុទ្ធប្រឆាំងខ្មាំងឈ្លានពាន និងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព មានតែធនធានមនុស្សដែលមានគុណភាពទេ ទើបយើងអាចកសាងកម្ពុជាមួយដែលមានសេដ្ឋកិច្ច ការអភិវឌ្ឍ មានភាពរុងរឿង និងយកឈ្នះមាសត្រូវរបស់យើង»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


