ព័ត៌មានជាតិ
ក្រសួងការងារប្ដេជ្ញា យកចិត្តទុកដាក់ខ្ពស់លើកកម្ពស់លក្ខខណ្ឌការងារ, សិទ្ធិសេរីភាព, សន្តិសុខសង្គម
ភ្នំពេញ ៖ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការប្ដេជ្ញា យកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ, សិទ្ធិសេរីភាព, សន្តិសុខសង្គម, ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត សំដៅធ្វើឱ្យសម្រេចឱ្យបាននូវការសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាបានថាកម្លាំងពលកម្មរបស់កម្ពុជាអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ និងភាពតានតឹងនៃស្ថានភាព នយោបាយ និងពាណិជ្ជកម្មអន្តរជាតិ។

ថ្លែងក្នុងពិធី បើកសិក្ខាសាលាស្តីពី «ទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារ» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងបន្ថែមថា សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា CCTU និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC), ឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), លោក តូស៉ីហ៉ីរ៉ូ ម៉ូតូបាយាស៉ី អគ្គលេខាធិការមូលនិធិការងារអន្តរជាតិជប៉ុន (JILAF), តំណាងអង្គការ ILO ព្រមទាំងអ្នកពាក់ព័ន្ធធ្វើការលើវិស័យការងារជាច្រើនរូបទៀត នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ ទំនាក់ទំនងវិជ្ជាជីវៈ គឺជាទំនាក់ទំនង រវាងនយោជក និងកម្មករនិយោជិត និងរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវការការពារសិទ្ធិ សេរីភាព អត្ថប្រយោជន៍ស្របច្បាប់ និងកាត់បន្ថយវិវាទនៅកន្លែងការងារ។

នាឱកាសនោះដែរ លោក ងុយ រិទ្ធ បានជំរុញឱ្យរួមគ្នាអនុវត្តសិទ្ធិសេរីភាព វិជ្ជាជីវៈ ក្របខណ្ឌច្បាប់នៃការធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីជៀសវាងការប្រាសចាកការអនុវត្តខុសច្បាប់។ ខណៈសហជីព គឺជាអ្នកបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈលើវិស័យការងារ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ នៅតែបន្តសហការជាមួយដៃគូពាក់ព័ន្ធនានា ហើយចាត់ទុកអង្គការវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាពអង្គការវិជ្ជាជីវៈ គឺជាការងារអាទិភាពមួយ ដើម្បីជួយឱ្យអង្គការវិជ្ជាជីវៈទាំងអស់ អាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់កាន់តែមានតម្លាភាព ប្រសិទ្ធភាពក្នុង ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិត និងកាត់បន្ថយនូវវិវាទការងារនៅតាមរោងចក្រ សហគ្រាស ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពប្រសើរឡើង ជាលំដាប់នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលជាគន្លឹះក្នុងការរក្សាបាននូវការវិនិយោគដែល កំពុងមានស្រាប់ ព្រមទាំងអាចទាក់ទាញវិនិយោគបន្ថែមទៀតដើម្បីជាប្រយោជន៍ក្នុងការធ្វើឱ្យជីវភាពបងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង។ ការចូលរួមពីសំណាក់សហជីពបងប្អូនកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធផ្សេងទៀតគឺជាកត្តាមិនអាចខ្វះបាន។

មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានអះអាងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកគ្រប់យន្តការដើម្បីទទួលបណ្តឹងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាការងារ៕










-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


