ព័ត៌មានជាតិ
សិស្សភៀសសឹកជាង១ពាន់នាក់កំពុងបន្តការសិក្សាតាមគ្រឹះស្ថានសិក្សាក្នុងខេត្តតាកែវ
គឹតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ មានសិស្សានុសិស្សដែលកំពុងភៀសសឹករាប់ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យប្រមាណ១០៨៩នាក់ បានបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សានានាក្នុងខេត្តតាកែវ។

តាមរបាយណ៍របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកែវ បង្ហាញថា សិស្សភៀសសឹកកម្រឹតថ្នាក់ចាប់ពីមត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យមាន ផ្នែកមត្តេយ្យសិក្សាមានសិស្ស ៤០នាក់ ស្រី២៧នាក់។ ផ្នែកបឋមសិក្សាមានសិស្ស ៧២០នាក់ ស្រី៣៧៣នាក់។ ផ្នែកអនុវិទ្យាល័យមានសិស្ស ២០២នាក់ ស្រី១១០នាក់។ និងផ្នែកវិទ្យាល័យមានសិស្ស ១២៧នាក់ ស្រី៧៥នាក់។

លោក ឡោ វីរឹទ្ធិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានបញ្ជាក់បន្ថែមថា មន្ទីរអប់រំយុវជន និងកីឡា និងសាលារៀនបានរួមសហការដើម្បីគាំទ្រដំណើរការរៀន និងបង្រៀនរបស់សិស្សក្នុងពេលកំពុងភៀសសិកបានយ៉ាងល្អប្រសើរ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


