Connect with us

ព័ត៌មានជាតិ

​សមត្ថកិច្ច​ម្នាក់​បាក់​ម្រាម​ដៃ ខណៈ​កំពុងចាប់ជន​សង្ស័យលួចម៉ូតូ

បានផុស

នៅ

​ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ទាំង​រំលង​អធ្រាត្រ​បន្ទាប់ពី​សមត្ថកិច្ច​ខិតខំ​ស្រាវជ្រាវ​ក្រោយពី​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​(​អំពើ​លួច​)​ហើយ​រត់គេច​ខ្លួន​មិនបាន​១​ថ្ងៃ​ល្អ​ផង​។​ ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​សមត្ថកិច្ច​ថា ​ធ្វើឡើង​ដោយមាន​ការ​សម្របសម្រួល​លើ​នីតិវិធី​ពី​លោក​ គឺ ប៊ុណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក​ឈឿង គឹម​សុង ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​២០២១​វេលា​ម៉ោង​០៣:១០​នាទី​រំលង​អធ្រា​ត្រ​នៅ​ចំណុច​ភូមិ​វត្ត​រំដួល ​សង្កាត់​ចំការ​សំរោង ​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ លោក​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​លួច​(​យក​ម៉ូតូ​)០១​ករណី​និង​បាន​ធ្វើ​ការនាំ​ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ភាព សុភា​ហៅ​(​តូច​)​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ លោក​បន្តថា កាលពី​យប់​ថ្ងៃទី​១៨ ​ខែមេសា ​ឆ្នាំ​២០២១ ​វេលា​ម៉ោង​០៧:៤០​នាទី​នៅ​ចំណុច​ភូមិ​អូរ​ចារ​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ជ នសង្ស័យ​ខាង​លើ​បាន​ធ្វើ​សកម្មភាព​ដើរ​តាម​ផ្លូវជាតិ​លេខ​៥ ​រួច​ក៏បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ​ហួន យឿ​ម​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចារ​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​។

​លោក​បន្តថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នៅ​ពេល​ដែល​ជនរងគ្រោះ​កំពុង​ចុះ​ពី​លើម៉ូតូ​ដើរ​ទៅ​បត់​ជើ​ង​តូច​ហើយ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​រ​ហូត​មកដល់​ថ្ងៃទី​​១៩​ ខែមេសា ​ឆ្នាំ​២០២១​វេលា​ម៉ោង​០៣:១០​នាទី​ ទើ​ប​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើ​ការនាំ​ខ្លួន​ជនសង្ស័យ​ខាង​លើ ​ប៉ុន្តែ​ជនសង្ស័យ​បាន​តដៃ​មក​លើ​សមត្ថកិច្ច ​ដែល​កំពុង​ប្រតិបត្តិការ​បណ្តាល​ឲ្យ​កម្លាំង​សមត្ថកិច្ច​លោក​ព្រិន្ទបាលទោ​ សុង​ ហាក់ ​រងរបួស​បាក់​ម្រាម​ប្រអប់ដៃ​ខាងឆ្វេង​។

​វត្ថុតាង​ដកហូត​រួមមាន​៖ ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២​ បិត​តែម​ឆ្នាំ​២០១៥​ គ្មាន​ស្លាក​លេខ​(​ជា​របស់​ជនរងគ្រោះ​)​។ ​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែ​សាកសួរ​និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​៕

​អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយពីធ្វេីសកម្មភាព លួចរុឺម៉កប្រជាពលរដ្ឋតែមិនបានសម្រេច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៦ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៩ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម