ព័ត៌មានជាតិ
នគរបាលខេត្តស្ទឹងត្រែង៦រូប រងទណ្ឌកម្មវិន័យដោយដកហូតតំណែង និងបន្ថយស័ក្តិ
ក្រសួងមហាផ្ទៃ ដាក់ទណ្ឌកម្មវិន័យលើនគរបាលខេត្តស្ទឹងត្រែងចំនួន ៦រូប ដែលក្នុងនោះម្នាក់មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ក្រោយរកឃើញថា ប្រព្រឹត្តល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ តាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទណ្ឌកម្មដែលដាក់លើនគរបាលទាំងនោះ គឺការដកតំណែង និងបន្ថយឋានន្តរស័ក្តិ។

ប្រកាសស្តីពីការអនុវត្តទណ្ឌកម្មចំនួន ៣ដាច់ដោយឡែកពីគ្នា ចុះកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា នគរបាលដែលរងទណ្ឌកម្មនេះ គឺលោកឧត្តមសេនីយ៍ត្រី ចាន់ សុផា ត្រូវបានដកហូតមុខតំណែងពីស្នងការរង ទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យមកជាមន្ត្រី។
ខណៈមន្ត្រី៤រូបទៀត ត្រូវបានដកហូតតំណែង ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ រួមមាន៖ ១.វរសេនីយ៍ត្រី ទិព្វ និទ្ធី ដកហូតតួនាទីពីមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ និងបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ២.អនុសេនីយ៍ឯក ឋាន វិចិត្រ ដកតួនាទីពីនាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ និងបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ ៣.អនុសេនីយ៍ទោ សៅ សុភាព ដកហូតតួនាទីពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ និងបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់អនុសេនីយ៍ត្រី និង៤.អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក។
ដោយឡែកលោកវរសេនីយ៍ទោ ចាន់ សុធា មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏ត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន។ ផ្អាកការងារត្បិតថា វរសេនីយ៍ទោ ចាន់ សុធា បានប្រព្រឹត្តខុសតួនាទីដោយល្មើសនឹងវិន័យនគរបាលជាតិផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


