ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ៖ បទល្មើសបច្ចេកវិទ្យាបំផ្លាញទំនុកចិត្តឌីជីថលដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល បង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ។

ពិធីសម្ពោធនេះ ក៏មានការអញ្ជេីញចូលរួមពី៖ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ, អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, តំណាងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ, សមាគមអ្នកសិល្បៈ, សិស្ស-និស្សិត យ៉ាងច្រេីនកុះករ។ ពិធីនេះ រៀបចំធ្វើឡើងនៅរោងភាពយន្ត Sabay Cinema សាលធំ (Hall Screen X) ក្នុងផ្សារទំនើបអ៊ីអន៣)

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានថ្លែងថា ការរីកចម្រើនយ៉ាងលឿន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើឱ្យពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលធ្វើជាមធ្យោបាយ ដើម្បីពង្រឹង និងពង្រីក ប្រសិទ្ធភាពការងារ និងអាជីវកម្ម។
លោក ហោ សំអាត បន្ដថា ទោះបីជាបច្ចេកវិទ្យាឌីជីថល បានផ្តល់នូវអត្ថប្រយោជន៍មហាសាលដល់មនុស្សជាតិ ប៉ុន្តែវាក៏ទាមទារឲ្យមនុស្សប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។

រដ្ឋលេខាធិការ ប៉ោ ភក្តិ បន្ដថា ក្រសួងមហាផ្ទៃ បាននឹងកំពុងរុញច្រានការធ្វើទំនើបកម្មស្ថាប័ន ដោយចាត់ទុកបច្ចេកវិទ្យា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ លើកឡើងថា ទន្ទឹមនឹងផលវិជ្ជមានដ៏មហាសាល នៃការផ្លាស់ប្តូរទៅជាឌីជីថល កម្ពុជាក៏ត្រូវប្រឈមមុខនឹងបញ្ហាអសន្តិសុខទម្រង់ថ្មី គឺបទល្មើសបច្ចេកវិទ្យាឆ្លងដែន (Cybercrimes)។ ឧក្រិដ្ឋជន បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ។ សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


