ព័ត៌មានជាតិ
កម្លាំងចម្រុះខេត្តកំពង់ធំចុះពិនិត្យបទល្មើសនេសាទក្នុងស្រុកកំពង់ស្វាយ
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ស៊ុន កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងចម្រុះចុះត្រួតពិនិត្យស្ថានភាពបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអះអាងអំពីការថយចុះនូវការដាក់ឧបករណ៍នេសាទខុសច្បាប់នៅបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ខណៈដែលបច្ចុប្បន្នប្រជានេសាទភាគច្រើនបានគោរព និងអនុវត្តតាមច្បាប់ស្ដីពីជលផលថ្មី។

លោកឧត្តមសេនីយ៍ទោ ថា មានពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះ ដែលនៅបន្តបំពានដោយលបលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងពលរដ្ឋមួយចំនួនទៀតប្រើល្បិចកលដោយដាក់ឧបករណ៍នេសាទស្របច្បាប់បន្លំជាមួយឧបករណ៍នេសាទល្មើសច្បាប់ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ប៉ុន្តែត្រូវបានកងកម្លាំងចម្រុះរកឃើញ និងបំផ្លាញចោល។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយនកងកម្លាំងចម្រុះ បានប្ដេជ្ញាចិត្តបន្តគោរពអនុវត្តឱ្យបានមុឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំ និងដឹកនាំដោយផ្ទាល់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យចំពោះការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


