ព័ត៌មានជាតិ
ផ្លូវប្រវែង ២ ០០០ ម៉ែត្រ ក្នុងស្រុកបាណន់ បើកការដ្ឋានស្ថាបនាពង្រីកជាកៅស៊ូ DBST
ប្រជាពលរដ្ឋក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅដើមឆ្នាំ២០២៦ នឹងទទួលបានសមិទ្ធផលផ្លូវកៅស៊ូមួយខ្សែ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលចូលទីផ្សារ។
នៅព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ដែលប្រវែង ២,០០០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងពិធីនោះ លោក សុខ លូ បានជំរុញឲ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះនិងទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីបើកផ្លូវឲ្យបានធំទូលាយ លើកសោភ័ណភាព ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាដើម៕




អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


