ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ បានបណ្តុះបណ្តាលដល់មន្ត្រីជំនាញតាមមន្ទីរមុខងារ រាជធានី-ខេត្ត ពីដំណើរការជំរឿនមន្ត្រីជាក់ស្តែង
ដើម្បីឱ្យដំណើរការនៃការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមបណ្តាខេត្ត ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមន្ត្រី និងប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត» ជូនដល់មន្ត្រីជំនាញនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានផ្តល់ជូនមន្ត្រីជំនាញទាំងអស់ យល់ដឹងពីដំណើរការប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធធ្វើជំរឿនមន្រ្តី តាមរយៈបទបង្ហាញរបស់ក្រុមការងារ នៃគណៈកម្មការធ្វើជំរឿននៃក្រសួងមុខងារសាធារណៈ រួមទាំងការអនុវត្តដោយផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធ ដើម្បីធានាដល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ប្រកបដោយភាពរលូន ឆាប់រហ័ស ច្បាស់លាស់ និងមានប្រសិទ្ធភាព។
ផ្សារភ្ជាប់ទៅនឹងវគ្គបណ្តុះបណ្តាលនេះ គណៈកម្មការជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំឱ្យមន្ត្រីជំនាញដែលជាសិក្ខាកាមទាំងអស់ ចុះពិនិត្យដំណើរការនៃការធ្វើជំរឿននៅទីតាំងដោយផ្ទាល់ នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ជាទីតាំងមួយដែលគណៈកម្មការជំរឿន កំពុងពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែងនៃសាលារៀនគោលដៅដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


