Connect with us

ព័ត៌មានជាតិ

ឃុំខ្លួន​មន្ត្រី​យោធា​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​ហើយ​ជេរប្រមាថ វាយ​សមត្ថកិច្ច​

បានផុស

នៅ

ភ្នំពេញ ​៖ អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ លោក គុជ គឹម​ឡុង បាន​ឲ្យ​ដឹងថា ​លោក សេង លាង អនុប្រធាន​សាលាដំបូង ជា​ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់​ពាក់​ពន្ធ​ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ហើយ​ជេរប្រមាថ នឹង​វាយតប់​សមត្ថកិច្ច​កំពុង​អនុវត្ត​ផែន​ការ​បិទ​ខ្ទប់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន។

ការសម្រេច​ឃុំខ្លួន​នេះ គឺ​យោង​ទៅ​លើ​ការ​ចោទ ប្រកាន់​ជា​ផ្លូវការ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ទៅនឹង​អំពើហិង្សា ជា​បទល្មើស​ព្រហ្មទណ្ឌ នឹង​បទល្មើស​ស្តីពី​ច្បាប់​.​បិទ​ខ្ទប់​.​ប្រឆាំង​កូ​វីដ តាម​មាត្រា​៤ នឹង​មាត្រា​១១​នៃ​ច្បាប់​ប្រឆាំង​កូ​វីដ។

លោក គុជ គឹម​ឡុង បញ្ជាក់​ថា ជន​ជាប់ចោទ​ឈ្មោះ ខៀវ ចាន់ សុភ ក្ត្រា ភេទប្រុស អាយុ៣១​ឆ្នាំ ជា មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុ​សេនី​យ៍​ឯក (​ស័ក្តិ ៣) នឹងមាន ទីលំនៅ ផ្ទះ លេខ ២២AE0 ផ្លូវ ៥៧២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ លោក សឿន មុនី​រ័ត្ន ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ​សំណុំរឿង​មន្ត្រី​យោធា​នេះ ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរប្រមាថ នឹង​វាយ​លើ​សម​ត្ថ​កិច្ច​កំពុង​អនុវត្ត​ច្បាប់​.​បិទ​ខ្ទប់​.​នឹង​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​រា​ជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​ជា​ទីតាំង​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​វីរុស​កូ​វីដ-១៩។

ក្រោយ​ការសាកសួរ​តំណាង​អយ្យការ​បាន​ចោទប្រកាន់ ហើយ​ចៅក្រម​បាន​បន្ត​នីតិវិធី​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្ដោះអាសន្ន ដើម្បី​ទុក​ឱកាស​ឲ្យ​ជនជាប់ចោទ​រក​មេធាវី​ការពារ​ខ្លួន និង​បង្ហាញ​ឯកសារ​នានា​ដើម្បី​ដោះ​បន្ទុក​នៅពេល​សវនាការ​ឆាប់ៗ​ខាងមុខនេះ​ ដែល​បញ្ជាក់​ថា​ខ្លួន​មាន​ជំងឺ​វិប្បលាស​៕

ដោយ ៖ មករា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម