ព័ត៌មានជាតិ
ឧប. ស សុខា កំណត់ពេល៤៨ម៉ោងឱ្យនគរបាលមានវិធានការចាប់ខ្លួនក្មេងទំនើងដែលបង្កហេតុ ឬរត់គេចខ្លួន
រដ្ឋមន្ត្រីមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឱ្យស្នងការដ្ឋានរាជធានីខេត្តទាំងអស់ចាត់វិធានការបង្ក្រាប ចាប់ខ្លួនក្មេងទំនើងដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្ឋាប់ធ្នាប់ឱ្យបានយ៉ាងយូរ៤៨ម៉ោង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋមន្ត្រីមហាផ្ទៃ លោក រ៉េន រតនៈ។

លោក រ៉េន រតនៈ បានស្រង់ប្រសាសន៍របស់លោករដ្ឋមន្ត្រីមហាផ្ទៃដែលប្រជុំនៅថ្ងៃទី១៨ ខែកុម្ភៈមកថា៖ «សូម្បីក្រុមឆបោកតាមប្រព័ន្ធអនឡាញ នៅតែសមត្ថកិច្ចយើងអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះ ត្រឹមក្មេងទំនើងឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន»។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា ចំណាត់ការកន្លងមករបស់រដ្ឋាភិបាលលើបញ្ហាក្មេងទំនើងនេះគឺជាការប្រតិកម្មតបលើបញ្ហាដែលកើតឡើងហើយប៉ុណ្ណោះ មិនមែនជាវិធានការបង្ការទេ ដែលនៅតែធ្វើឱ្យបញ្ហាក្មេងទំនើងនេះនៅតែជាបញ្ហាដដែល។
លោកថា៖ «យើងមានតែយន្តការបង្ក្រាប តែយើងគ្មានយន្តការធ្វើមិចកែប្រែពួកគាត់ឱ្យក្លាយជាក្មេងល្អ ហើយក៏ខ្វះយន្តការក្នុងការបង្ការវាភាគច្រើនយើងព្យាបាលតែនៅពេលវាមានបញ្ហាទេ តែគ្មានវិធានការការពារភាសាសាមញ្ញគឺយើងខ្វះវ៉ាក់សាំងក្នុងការបង្ការ។ ចំណុចមួយទៀតដែលធំនោះគឺការអប់រំផ្នែកសីលធម៌ក្នុងសង្គមយើងនេះមើលទៅដូចគ្មានប្រសិទ្ធភាព»។

លោកឱ្យជាយោបល់ថារដ្ឋាភិបាលគួរតែមានកិច្ចពិភាក្សាថ្នាក់ជាតិមួយដែលទាញយកធាតុចូលទាំងអស់ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិល សាលារៀន ឪពុកម្ដាយ សាសនា និងយុវជនផងដែរ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការធ្វើការស្រាវជ្រាវលំអិតមួយលើករណីនេះដែលជាបង្គោលសម្រាប់ឱ្យរដ្ឋាភិបាលដាក់គោលនយោបាយចំទិសដៅផងដែរ។
របាយការណ៍ក្រសួងមហាផ្ទៃគិតពីថ្ងៃទី១៥ ខែថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នគរបាលជាតិបានបង្ក្រាបក្មេងទំនើងបាន២១ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧០នាក់ទៅតុលាការ ករណីបង្ក្រាប់នេះភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ បាត់ដំបង និងខេត្តពោធិ៍សាត់៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


